header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រោយពីបណ្ដាញព័ត៌មាននានាបានផ្សព្វផ្សាយអំពីដំណឹង អតីតតារាសម្ដែងក្នុងទសវត្សរ៍៩០ លោក ចៅ ចាន់ណារី ក្រោយបាត់មុខពីវិស័យសិល្បៈរយៈពេលកន្លងមក ពេលនេះវត្តមានរបស់លោក បានបង្ហាញសារជាថ្មី ខណៈកំពុងធ្លាក់ខ្លួនលំបាក រស់នៅជាមួយជីវភាព ក្រខ្សត់ ខ្ចាត់ព្រាត់ទៅរស់នៅឆ្ងាយ ដោយរស់នៅជ្រកកោនក្នុងខ្ទមកម្សត់ នាស្រុកដំបែរ ខេត្តត្បូងឃ្មុំ ។

ក្រោយពីវត្តមានលោកបង្ហាញសារជាថ្មីនេះមហាជន មានការអាណិត និងមិននឹកស្មានដល់ ហើយក្នុងនោះដែរ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួយសម្រាលជីវភាពជាថវិកា ចំនួន៥០០ដុល្លារ ហើយមិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម ក៍មានបំណងចង់ជួយសង់ផ្ទះ ជូនមួយខ្នងទៀតផងដែរ ដើម្បីឲ្យអតីតតារាសម្ដែងរូបនេះ មានកន្លែងស្នាក់នៅសមរម្យនឹងគេ ។

សូមជម្រាបជូនផងដែរថា នាយ កុយ លោកធ្លាប់បានជួប លោក ចៅ ចាន់ណារី ដោយចៃដន្យ កាលពីពេលថ្មីៗនេះ ឃើញ សភាពគាត់ មានរូបរាងចាស់ខ្លាំងមើលទៅអាណិតពន់ពេក ហើយចំពោះសុខភាព ក៏មិនអំណោយផលទៀត ភ្លាមៗនោះនាយកុយ បានចោទសួរគាត់ថា ៖

បងៗឯងម៉េចមិនឡើងមកភ្នំពេញ ដើម្បីរកសម្ដែងអីហ្នឹងគេ ? គាត់ថា ហ៊ឺ...អត់ហ៊ានឡើងទេ យើងអត់អីចឹង...ខ្លាចខ្មាសគេ កាន់តែរឹតធ្វើឲ្យនាយកុយ អាណិតគាត់ថែមទៀត ។

នាយ កុយ បានបញ្ជាក់បន្ថែមថា អតីតតារាសម្ដែងជើងចាស់លោក ចៅ ចាន់ណារី គ្រោងនឹងមកទីក្រុងភ្នំពេញឆាប់ៗ នៅមុនបុណ្យចូលឆ្នាំខ្មែរនេះ ដើម្បីព្យាបាលជំងឺ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post