header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ កន្លងមកតារាចម្រៀង និងពិធីការិនី សុភក្រ័ កុសុម៉ា គ្រាន់តែដឹងថា ជាដៃគូពិធីករជាមួយលោកតាប៊ុយ ក្នុងកម្មវិធី"ពេញចិត្តអត់" ហើយត្រូវបានផ្គូរផ្គងឆ្លងសម្ដីគ្នាចំអន់ចុះឡើងដូចប្តីប្រពន្ធ។ ប៉ុន្តែនៅពេលនេះ ពិធីការិនីកំពុងឡើងកូដ និងក្រមិចក្រមើមរូបនេះ ទម្លាយរឿងចេញពីចិត្តដោយទោរទន់លើអ្នកដឹកនាំនេះណាស់ ។

សុភក្រ័ កុសុម៉ា បានប្រាប់ Cam Post ឲ្យដឹងក្នុងកម្មវិធីចូលរួមខួបកំណើតកូនស្រីតារាចម្រៀង យ៉ុង ចាន់កណ្ណិកា នាយប់នេះថា ខ្លួនពេញចិត្តលោកអ្នកដឹកនាំតាប៊ុយនេះណាស់ ព្រោះពូកែធ្វើការចិត្តធន់មិនចេះរុញរា។ ជាពិសេសមាឌក៏ឌាំងគួរឲ្យស្រឡាញ់ពេញចិត្តបើសើចវិញ គឺរិតតែខ្នាញ់។ បើបាបគាត់ជាគូមិនដឹងជាពិសេសបែបណាឡើយ។ កុសុម៉ា បាននិយាយទៀតថា ច្រើនខែមកហើយ ដែលនាងបានរួមការងារកាន់តួនាទីជាពិធីការិនី ជាមួយលោកតាប៊ុយ ដែលជំរុញឲ្យនាងកាន់តែមានឈ្មោះក្នុងវិថីសិល្បៈ បន្ទាប់ពីចូលខ្លួនបម្រើកម្មវិធី "ពេញចិត្តអត់" ទើបនាងរិតតែមានឈ្មោះ។ ម្ល៉ោះហើយបើនារីណាបានបុរសមានសមត្ថភាពដូចលោកតាប៊ុយ ពិតជាពិសេស ព្រោះការនៅកៀកជាមួយបុរសរូបនេះនាងយល់ថាល្អ ។

សុភក្រ័ កុសុម៉ា អតីតតារាចម្រៀងឆ្លងដែន និងរស្មីនាគមាស ។ មកទល់ពេលនេះ នាងទទួលបានការងារជាច្រើនក្រៅពីក្នុងកញ្ចក់ទូរទស្សន៍។ កុសុម៉ា ទើបតែគ្រងតំណែងកម្មវិធីប្រឡងចម្រៀងធំមួយរបស់ទូរទស្សន៍បាយ័ន ដែលនឹងដំណើរការចាក់ផ្សាយក្រោយបុណ្យចូលឆ្នាំ បន្ទាប់ពីទទួលបានភាពជោគជ័យកម្មវិធីប្រឡងចម្រៀង"សំនៀងឯក"៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post