
នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ លោកគ្រូ ស៊ុយ សារ៉េត ដែលរងគ្រោះដោយសារការប្រើប្រាស់អំពើហិង្សា បានចេញពីមន្ទីរពេទ្យវៀតណាម ហើយកំពុងបន្តចូលមន្ទីរពេទ្យបំរុងរ៉ាត់ ប្រទេស ថៃ ដើម្បីព្យាបាលកន្លែងរបួសចំនួនបួនចំណុចដែលនៅតែធ្ងន់ធ្ងរដដែល ។
១. បញ្ហាត្រចៀកឆ្វេងថ្លង់ស្ដាប់អត់ឮ
២. ភ្នែកឆ្វេងមើលស្រវាំងឃើញព្រាល ទឹកភ្នែកហូរក្ដៅហើយឈឺ ( បែកសសៃកែវភ្នែក )
៣. ឆ្អឹងថ្ពាល់ឆ្វេងបាក់ឆ្អឹងប្រម៉ាណ ៨០%
៤. ក្រអូមមាត់នឹងធ្មេញបាក់អស់ចំនួន ១១ ធ្មេញ នៅវិលមុខ ឈឺក្បាលរកក្អួតម្ដងម្កាល ។


