
បទចម្រៀង «បីឆ្កែចូលរាំ» របស់ ពេជ្រ សោភា កំពុងមានការពេញនិយមយ៉ាងខ្លាំង និងបទថ្មីមួយបទទៀតគឺ របស់ លោក ចេន រូហ្វើ តារាចម្រៀងប្រុសនៅក្នុងផលិតកម្ម BN គឺបទ «រាំជាន់អាចម៍ឆ្កែ» ខណៈបានក្លាយជាប្រធានបទថ្មីមួយទៀតដល់តេជគុណមួយអង្គ បានលើកយកមកទេសនាជូន ញាតិញោម។

ក្នុងនោះដែរគឺតេជគុណមានសង្ឃដីកាថា មនុស្សដែលបីឆ្កែចូលរាំ គឺជាមនុស្សដែលមានសតិមិនគ្រប់ គឺមនុស្សឆ្កួត ដោយលើកហេតុផលថា មនុស្សស្រីម្នាក់ឱបឆ្កែថាកូន ហើយបីឆ្កែដើរកាត់ភូមិ ឃ្លានោះតេជគុណសួរទៅញាតិញោមថា មនុស្សអ៊ីចឹង មនុស្សជាដែរ? ហើយបន្តសំនួរថា មនុស្សគេរាំសប្បាយគ្រប់គ្នា ហើយឯងបែរជាបីឆ្កែចូលរាំ សួរថាមនុស្សជា ឬអត់?
សូមទស្សនាវីដេអូដើម្បីកាន់តែច្បាស់៖
បទ «បីឆ្កែចូលរាំ» របស់ ពេជ្រ សោភា