
នៅមុននេះបន្តិច ថ្ងៃត្រង់ទី០៤ ខែមេសា ឆ្នាំ២០១៨នេះ វ៉េបសាយ tvonline.today បានចុះផ្សាយថា លោក វិល្លាម ក្រោយទទួលបានពាក្យបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ដែលជាដើមបណ្ដឹងរដ្ឋប្បវេណី ហើយត្រូវបានព្រះរាជអាជ្ញារង សាលាដំបូងរាជធានី បានចេញដីការដាក់ឲ្យស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ន ខណៈពេលនេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang បានចាកចេញពីប្រទេសកម្ពុជាហើយ ដោយបានទៅដាក់ពាក្យ សុំពិនិត្យសុខភាពក្រៅប្រទេស និងសុំពន្យានិតិវិធី ជូនតុលាការ។


ភ្លាមៗនោះដែរ ខាងលោក វិល្លាមក៍បានច្រានចោលទាំងស្រុងនូវព័ត៌មាននេះ និងបានចេញជាវីដេអូផ្សាយផ្ទាល់ពីផ្លូវ២០០៤ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ហើយលោកបានចាត់ទុកព័ត៌មាននេះជាព័ត៌មានលាបពណ៌ ព្រមទាំងនិយាយអំពីនិតិវិធីមួយចំនួនផងដែរ ទាក់ទងនឹងការប្ដឹងនេះ។
សូមទស្សនាវីដេអូផ្សាយផ្ទាល់របស់លោកខាងក្រោមនេះ៖