
ក្នុងរដូវបុណ្យចូលឆ្នាំថ្មី ឆ្នាំចរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ គេសង្កេតឃើញថា កំពូលតារាចម្រៀងជួរមុខប្រចាំផលិតកម្មរស្មីហង្សមាស គឺ លោក ព្រាប សុវត្តិ បានបន្តចេញបទចម្រៀងថ្មីៗជាច្រើន ហើយបទដែលគេចាប់អារម្មណ៍ខ្លាំងក្នុងឆ្នាំថ្មីនេះរបស់លោក គឺបទ “មានស្រែ បន្លែស្រស់”។ ចំនែកឯ MV បទនេះវិញ គឺ លោក ព្រាប សុវត្តិ បានតែងខ្លួនបែបសម័យបុរាណ និងមានតួសម្តែងស្រីជាតារាចម្រៀងសាច់សខ្ចី កញ្ញា ប៉ាច គីមមួយ ជាពិសេសថែមទាំងមានឈុត លោក ព្រាប សុវត្តិ ថើប កញ្ញា ប៉ាច គីមមួយ ទៀតផង។

ដោយឡែក ថើបក្នុង MV មិនគ្រប់គ្រាន់ ស្រាប់តែ លោក ព្រាប សុវត្តិ តាមថើប កញ្ញា ប៉ាច គីមមួយ ដល់លើឆាកក្នុងការប្រគុំតន្រ្តីទៀតផង ធ្វើឲ្យអ្នកទស្សនាជាច្រើនស្រែកហ៊ោទៀតផង។ ចង់ដឹងថាបែបណា សូមទស្សនាវីដេអូខាងក្រោម:




វីដេអូ៖