header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ ទីបំផុតការប្រឡងចម្រៀងលំដាប់ពិភពលោក កម្មវិធី The Cambodia Idol រដូលកាលទី៣ របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស ក៏បានរកឃើញពន្លកសិល្បៈថ្មី ក្រោមការបោះឆ្នោតគាំទ្រពីមហាជន ដោយបានទៅបេក្ខជនឈ្នះផុតគេជាម្ចាស់ពានថ្មី គ្រី ថៃពៅ វ័យ២៥ឆ្នាំ មកពីខេត្តកំពង់ចាម ដែលបានពុះពារយ៉ាងលំបាកបំផុត ទម្រាំដល់ជំហានដ៏រីករាយនេះ។

រយៈពេលចូលដល់វគ្គផ្សាយបន្តផ្ទាល់មាន៩សប្តាហ៍ សរុបបេក្ខជនមាន១២រូបហើយ ត្រូវបានជម្រុះចេញម្តងម្នាក់ ជារៀងរាល់សប្តាហ៍ជាបន្តបន្ទាប់ រហូតដល់វគ្គផ្តាច់ព្រ័ត្រនេះ សល់តែបេក្ខជន៤រូបប៉ុណ្ណោះ ដែលមានភ័ព្វវាសនាឡើងមកប្រជែងយកពានដោយម្នាក់ៗ ជាមួយសមត្ថភាព និងទឹកដមសំឡេងដ៏អស្ចារ្យ។ បេក្ខជន៤ដួង ជាជើងខ្លាំងក្លាយជាតួឯក រួមមាន គ្រី ថៃពៅ សៀក ញញឹម ចែម ស្រីល័ក្ខ និង ឈាង សុវណ្ណាវី។

ឆ្លងកាត់ការប្រឡងវគ្គចុងក្រោយនេះ មុនការប្រកាសពានមកដល់ បេក្ខជនម្នាក់ៗ ប្រឹងបង្ហាញឲ្យអស់ពីបេះដូងពីចិត្ត សំដៅទាញប្រជាប្រិយភាពរៀងៗខ្លួនជាមួយស្ទីលច្រៀងគួរឲ្យចាប់អាម្មណ៍។

វត្តមានគណៈអធិបតីរួមមានលោស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចូលរួមប្រគល់ពាន និងរង្វាន់ដល់បេក្ខជនជ័យលាភី។ គ្រី ថៃពៅ ក្រៅពីលើកពានទទួលបានប្រាក់រង្វាន់១០០លានរៀល និងក្លាយជាតារាចម្រៀងកុងត្រារបស់ហង្សមាស ដោយស្វ័យប្រវត្តិ៕

វីដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post