
បាត់ដំបងៈ បុរសល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីម្នាក់ អាយុ៩ឆ្នាំ មិនបានសម្រេច ត្រូវម្តាយក្មេងទៅទាន់ ក៏ប្តឹងសមត្តកិច្ចឃាតខ្លួន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១១៖០០នាទី នៅចំណុចចំការចេក ក្បែរព្រះវិហារវត្តចក្រី ស្ថិតក្នុងភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មាន ខុនឌី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅ ភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក មុខរបរធ្វើចម្ការ បានប៉ុនប៉ងរំលោភសេពសន្ថវៈ លើក្មេងស្រី ឈ្មោះ សកសមរ អាយុ៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ត្រូវបានម្តាយក្មេងស្រីទៅទាន់ និងបានប្តឹងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្ដង។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

