header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រឿងហួសចិត្តមួយទៀតហើយ ដែលត្រូវបានទម្លាយដោយអ្នកលេងហ្វេសប៊ុកម្នាក់ រៀបរាប់ប្រាប់ថា បុរសម្នាក់ខណៈកំពុងមានកូនបីនាក់ តែបែរជាមកប្រាប់ប្រពន្ធដើមថា ជូនម៉ែទៅលេងកោះកុងនាឱកាសពេលបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែបែរជាទៅរៀបការប្រពន្ធក្មេងថ្មីសោះ ធ្វើឲ្យប្រពន្ធដើមដេកស្រក់ទឹកភ្នែក ជាមួយកូនទាំង ៣នាក់។

ហេតុការណ៍នេះបានកើតឡើងក្នុងថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៨ ដែលជាថ្ងៃចុងក្រោយបុណ្យចូលឆ្នាំខ្មែរ ដោយមានទាំងរូបភាពរោងការ របស់កូនកំលោះក្រមុំ និងស្រ្តីជាប្រពន្ធ និងកូនត្រូវបានគេបង្ហោះពេញបណ្តាញសង្គម Facebook ដោយអមជាមួយខ្លឹមសារថា៖ “កំលោះកូន ៣ បានកុហកប្រពន្ធថាជូនម៉ែទៅលេងកោះកុង តែតាមពិតលួចរៀបការជាមួយស្រីក្មេង ធ្វើឲ្យប្រពន្ធដើមដេកសម្រក់ទឹកភ្នែកជោកខ្នើយ”។

បើតាមម្ចាស់គណនីដែលមានឈ្មោះថា Oun LinLin បានសរសេររៀបរាប់ថា៖

“បងប្អូនជួយមេីលមីស្រីយកប្តីគេទាំងដឹងថាគេមានប្រពន្ធហេីយវានៅតែហ៊ានយកប្តីគេទៅរៀបការបំពេញមុខមាត់វាទៀត…ហេីយប្តីនឹងកុហកថាទៅកោះកុងជូនម៉ែទៅតាមពិតទៅលួចការស្រីថ្មីសោះ​😏លួចទៅការស្រីថ្មីខ្លាំងត្រង់មីនឹងដឹងហេីយនៅតែរឹងលេីកមុនទៅដល់ផ្ទះវាម្ដងហេីយនៅហា៊នទៀត​មីនេះ💣🔪 បងស្រីខ្ញុំពិការរាល់ថ្ងៃដោយសារនរណាមិនដោយមនុស្សប្រុសដែរមិនចេះគិតនឹងទេអី​ ម៉ែក្មេកនឹងក៏ចឹងដែរផ្សំគំនិតជាមួយកូនប្រុសអោយទៅយកប្រពន្ធថ្មីទៀត…

ហេីយមីស្រីថោកទាបយកប្តីគេហេីយនឹងប្រុសថ្លៃថ្នូលួុចទៅការប្រពន្ធទាំងប្រពន្ធឈឺហេីយមានកូនបីនាក់នៅច្រង៉ូៗហ៊ានលួុចទៅការប្រពន្ធទាំងមិនទាន់លែងគ្នា 😡😡😡💣🔪 ជួយshareផងបងប្អូនអោយវាល្បីផង”។

វីដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post