
បន្ទាប់ពីដំណើររបស់ កញ្ញា ធី សុវណ្ណថា សកម្មជននយោបាយដ៍ល្បី និងកំពុងតែទើបឈានជើងចូលវិស័យសិល្បៈ រូបនេះ ទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី០៩ ខែមេសានេះ ដើម្បីចូលរួមការប្រកួតសម្រស់ Queen Of The Spa ដែលបានធ្វើឡើងនាថ្ងៃទី១០ ដល់ទី១៤ ខែមេសា។

វិញ្ញាសារទី១ នាថ្ងៃដំបូង នៃកម្មវិធីនេះ កញ្ញា រួមនឹង បេក្ខនារីទាំង១៤នាក់ មកពីប្រទេសកម្ពុជា ត្រូវបានតម្រូវឲ្យស្លៀកសម្លៀកបំពាក់ “វប្បធម៌កូរ៉េ” ហើយគណៈកម្មការអន្តរជាតិបាន កោតសរសេីរ សម្រស់បេក្ខនារីកម្ពុជា នេះបើតាមការលើកឡើងតាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន។



ជាមួយគ្នានេះដែរ ក៍មានប្រិយមិត្តចោទជាសំណួរទៅកាន់កញ្ញា ថាហេតុអ្វីបានជាមិនឃើញស្លៀកឈុតប្រពៃណីកម្ពុជា នៃយើង? ភ្លាមៗនោះដែរ កញ្ញាបានតបថា៖ ឈុតនៃប្រពៃណីកម្ពុជាគឺតម្រូវឲ្យស្លៀកពីរថ្ងៃទៀត ពោលគឺថ្ងៃទី០៣ នៃកម្មវិធី។










