
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានទៅដល់ប្រទេសជប៉ុនហើយ នៅប្រហែលជាម៉ោង៨យប់ (ម៉ោង៦ល្ងាចនៅកម្ពុជា) អបដំណើរដោយលោកស្រី ជូឡុង ស៊ូម៉ារ៉ា ភរិយាលោក សម រង្ស៊ី អ្នកស្រី មួរ សុខហួរ អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ។ នៅក្នុងប្រលានយន្តហោះណារីតា លោក សម រង្ស៊ី ក៏បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានប្រទេសជប៉ុនផងដែរ។
ដោយឡែកយើងសង្កេតឃើញថាមានប្រជាពលរដ្ឋខ្មែរដែលរស់នៅបានទៅទទួលស្វាគមន៍ដំណើរមកដល់របស់លោក សម រង្ស៊ី ផងដែរ។ យោងតាមបទសម្ភាស លោក សម រង្ស៊ី ចង់ឱ្យប្រទេសជប៉ុនជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជាការបោះឆ្នោតដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសវត្តមានគណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតជាតិនាខែកក្កដា ខាងមុខ។


