header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បែកក្បាលធ្លាយខួរ បន្ទាប់ពីរថយន្តធនធំដឹកដែកបើកបោះពួយល្បឿនលឿនជ្រុលទៅបុកម៉ូតូសេ១២៥ ហើយរថយន្តក្រឡាប់ធ្លាក់ចេញពីផ្លូវផ្ងារជើង។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ១ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ស្រ្តីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស្លាប់ភ្លាមៗនៅកន្លែង ដោយបែកក្បាលខ្ទេច។ ចំណែករថយន្តបង្ក ប្រភេទកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ដឹកដែកពេញរថយន្ត។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ក្នុងទិសដៅពីកើតទៅលិច ដល់ចំណុចខាងលើ ស្រាប់តែរថយន្តបង្ក បើកបោះពួយល្បឿនលឿន តាមបណ្តោយផ្លូវជាតិលេខ១ ពីកើតទៅលិចជ្រុលទៅបុកម៉ូតូជនរងគ្រោះ ហើយរថយន្តរេចង្កូតធ្លាក់ចេញពីផ្លូវក្រឡាប់ធ្លាក់ចេញដែករាយប៉ាយ។

ពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងដែរថា ព័ត៌មានបឋម និងឃើញជាក់ស្តែង ស្រ្តីម្នាក់ស្លាប់នៅកន្លែង ហើយមិនដឹងថា នៅក្រោមរថយន្ត ក្រោមគំនរដែក មានជនរងគ្រោះទៀតឬយ៉ាងណា ខណៈដែលពេលនេះរថយន្តដឹកដែកមិនទាន់ស្ទូចលើកចេញនៅឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post