Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីម្នាក់ បានជិះម៉ូតូ zoomer x មួយគ្រឿងទៅយកមិត្តភក្តិ ខណៈជិះ​ជិតដល់ ស្រាប់តែជួបក្រុមជនសង្ស័យមួយក្រុមប្រដាប់ដោយកាំភ្លើងភ្ជង់ប្លន់យកម៉ូតូគេចខ្លួនបាត់ ដោយសុវត្ថិភាព។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ​ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ នៅមុខបុរីសែនមនោរម្យ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោចចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងនិងសង្សារបាននាំគ្នាធ្វើដំណើរមកពី​ខេត្តតាកែវ ហើយបានសម្រាកនៅផ្ទះសំណាក់មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ខណៈកំពុងគេង ស្រាប់តែមិត្តភក្តិម្នាក់ឲ្យទៅយកគេ ដើម្បីមកគេងជាមួយគ្នា។

ជនរងគ្រោះ បានបន្តថា ភ្លាមនោះរូបនាងក៏ជិះម៉ូតូម៉ាក zoomerx តែម្នាក់ឯងរបស់សង្សារមកយកមិត្តភក្តិនៅម្តុំបុរីសែនមនោរម្យ ខណៈមកជិតដល់ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៦ទៅ៧នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ហើយបានជិះមកស្កាត់មុខរួច ដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូគេចខ្លួនដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដើម្បីកំណត់មុខសញ្ញា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor