Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តារាចម្រៀងរូបសង្ហារ វ័យក្មេងរបស់ផលិតកម្ម រស្មីហង្សមាស លោក សុវណ្ណ មុន្នីនាគ ក៍ត្រូវជាកូនទី ២ របស់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ បាន និងកំពុងល្បីឈ្មោះ ក៍ដូចជាមហាជនគាំទ្រយ៉ាងខ្លាំង តាមរយៈបទថ្មីជាបន្តបន្ទាប់។

ទោះជាមានការរវល់យ៉ាងណាក៍ដោយ លោក ព្រាប សុវត្ថិ ដែលជាឪពុក បានបង្ហាត់បង្ហាញកូនប្រុសរបស់លោកទាំង ៣ បានយ៉ាងល្អ រួមថែមទាំងមានដុងក្នុងវិស័យសិល្បៈផងនោះ កូនប្រុសទាំង ៣ របស់លោក ពិតជាមិនធ្វើឲ្យ លោក ព្រាប សុវត្ថិ ខកបំណងឡើយ។

ងាកមកទស្សនាវីដេអូថ្មីមួយ ដែលកូនប្រុសទី ២ របស់លោក បានធ្វើត្រាប់តាម លោក ព្រាប សុវត្ថិ ពេលដែលលោក កំពុងតែថតរូបក្នុងស្ទូឌីយោ ធ្វើឲ្យមហាជនមានការផ្ទុះសំណើចជាខ្លាំង ហើយអ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតនោះ អ្នកទាំងពីរ បើមើលតាមវីដេអូ គឺហាក់បីដូចជាមានវ័យប្រហាក់ប្រហែលគ្នា ប្រៀបបាននឹងមិត្តភក្កិ នឹងគ្នាអ៊ីចឹង។

ទស្សនាវីដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor