Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីរាជរដ្ឋាភិបាល បានផ្ដល់អាជ្ញាប័ណ្ណវិនិយោគ លើកោះជាង៣០នៅកម្ពុជា ឲ្យក្រុមហ៊ុនឯកជនវិនិយោគ ប៉ុន្តែបណ្ដាក្រុមហ៊ុនទាំងនោះ មិនព្រមធ្វើការវិនិយោគអ្វីទាំងអស់ឥឡូវនេះ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យដកហូតកោះជាង៣០នេះ ពីក្រុមហ៊ុនឯកជនមកវិញ ។

ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់សណ្ឋាគារលំដាប់ផ្កាយ៥ “The Royal Sands Koh Rong” ស្ថិតនៅភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ខ្ញុំគួរតែនិយាយថា បណ្ដាកោះនៅតាមសមុទ្ររបស់យើង ប្រហែលជាដំរីផើមទាំងអស់បើគិត ទៅតាមរយៈពេលនៃយើងចាប់ផ្ដើមធ្វើការ ផ្ដល់ឱកាសវិនិយោគ ឲ្យក្រុមហ៊ុននានា។ គឺក្រុមហ៊ុននានាឥឡូវនេះ មានប្រហែល៣០កោះ ដែលយើងត្រូវដកហូតត្រឡប់វិញ ដោយសារតែពួកគេមិនបានធ្វើអ្វីទាំងអស់” ។

សម្ដេចបន្ថែមថា ក្រុមហ៊ុនឯកជនទាំងនេះ បើចាប់ដៃគូ គឺរាជរដ្ឋាភិបាលអនុញ្ញាត ប៉ុន្ដែដៃគូទាំងនេះ គេលែងហ៊ានចូលជាមួយអ្នកទាំងនេះហើយ ដូច្នេះតើត្រូវរងចាំអ្វីទៀត? សម្ដេចតេជោ ហ៊ុន សែន នឹងដោះស្រាយបញ្ហាទាំងនេះ នៅពេលក្រោយ ។

សម្ដេច បង្គាប់ឲ្យអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា ត្រូវធ្វើការពិនិត្យឡើងវិញ ដើម្បីដកហូតកោះទាំងនោះត្រឡប់មកវិញ ដោយរៀបចំការវិនិយោគសារជាថ្មី មិនអាចទុកឲ្យ កោះរបស់កម្ពុជា នៅដោយគ្មានការគ្រប់គ្រងហើយ ទុកឲ្យអ្នកទទួលសិទ្ធិវិនិយោគចេះ តែដើរលក់បន្តទៀតទេនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor