Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ រួមទាំងមន្ត្រីជំនាញ ដែលពាក់ព័ន្ធ បានឆ្មក់ចុះទៅត្រួតពិនិត្យសិប្បកម្មផលិតទឹកម្ទេស ទឹកសៀង ប្រេងខ្យងយីហោ «ម៉េង លាង»  ដែលមានទីតាំងស្ថិតនៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។

បន្ទាប់ពីចូលពិនិត្យ មន្ត្រីជំនាញបានពិនិត្យឃើញថា សិប្បកម្មផលិតទឹកម្ទេស ទឹកសៀង យីហោ ម៉េង លាង គឺពុំបានរៀបចំតាមបទដ្ឋានត្រឹមត្រូវ និងខ្វះអនាម័យ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ម្ចាស់ទីតាំងសិប្បកម្មផលិតទឹកម្ទេស ទឹកសៀង យីហោម៉េង លាង គឺមានឈ្មោះ  ផាន់ រ៉ាឌី។

តាមរបាយការណ៍បឋមរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងថា នៅក្នុងការត្រួតពិនិត្យនេះ បានរកឃើញទឹកសៀង ប្រេងខ្យង ទឹកម្ទេស រួមទាំងសារធាតុផ្សំសរុបទម្ងន់ប្រហែលជាជិត៣តោន។

ចំពោះទីតាំងគ្មានអនាម័យ គ្មានចង្វាក់ផលិតកម្ម ការវេចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងជាពិសេសសង្ស័យប្រើប្រាស់សារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកទទួលទាន គ្មានចុះបញ្ជីផលិតផល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor