
តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានបង្ហោះសារៀបរាប់អំពីស្ថានភាពគួរឲ្យសង្វេករបស់តារាសម្តែងប្រុសជើងចាស់មួយរូប មានឈ្មោះថា ចៅ ចាន់ណារី ដែលធ្លាប់សម្តែងរួមជំនាន់ជាមួយនឹងតារាសម្តែងស្រី ចាន់ ដារ៉ាទី និងលោក ទេព រិនដារ៉ូ។

តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានបញ្ចាក់ថា អ្នកនាងទទួលដំណឹងនេះពីលោកពូ កុយ បន្ទាប់ពីលោកបានជួបតារាសម្តែងជើងចាស់ ចៅ ចាន់ណារី ដោយចៃដន្យនៅខេត្ត ក្រចេះ។ ក្នុងនោះ អ្នកនាង ខាត់ សុឃីម ក៏បានបង្ហោះសារ រួមជារូបភាពដ៏ពិបាកភ្នែកបង្ហាញពីស្ថានភាព និងផ្ទះដែល លោក ចៅ ចាន់ណារី កំពុងស្នាក់នៅ ពិតជាកម្សត់ណាស់ មិនគួរណាលោកជាតារាសិល្បៈខ្មែរល្បីមួយរូបដែរ តែបែរជាជួបខ្សែជីវិតបែបនេះទៅវិញ។





វីដេអូនៃការសម្តែងរបស់លោក ចៅ ចាន់ណារី: