header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

វិស័យសិល្បៈបច្ចុប្បន្នកំពុងមានការរីកចម្រើនទៅមុខ ខណៈកូនខ្មែរយើងជាច្រើនបន្តបន្ទាប់ បាននាំគ្នាធ្វើនូវទំនុកភ្លេង និងទំនុកច្រៀងដោយខ្លួនឯង ហើយឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៍ជិតឈានចូលមកដល់ដែរ យើងសង្កេតឃើញថាមានផលិតកម្ម ក៍ដូចជាអ្នកផលិតបទចម្រៀងឯករាជ្យជាច្រើនផងដែរ ទុកសម្រាប់រាំលេងកម្សាន្តនាឱកាសនោះ។

ជាមួយគ្នានេះដែរ តារាចម្រៀង Original Song លោក អ៊ែរាជ ក៍បានខិត ខំផលិតបទថ្មីមួយដែលជាចង្វាក់រាំវង់ សម្រាប់ចូលឆ្នាំថ្មីនេះ ដែលរូបលោកបានយកទៅបកស្រាយនៅក្នុងកម្មវិធីផ្ទះសិល្បៈលើកទីពីរ នៅសាលាមធ្យមវិចិត្រសិល្បៈ។

ក្នុងនោះដែរយើងឃើញថាមានការរាំលេងកម្សាន្តពីសំណាក់បងប្អូននៅទីនោះ ជាពិសេសគឺ មានការចូលរួមរាំដោយជនជាតិបាំរាំង លោក ហ្សេរីមី រួមទាំង ឌីជេអាចារ្យធំ រាំកំសាន្ត លើកឆាកយ៉ាងរីករាយផងដែរ។

លោក អ៊ែរាជ ធ្លាប់ផលិតបទថ្មីជាច្រើន តែម្តងនេះរូបលោកបាននិយាយថា នេះជាលើកទីមួយហើយដែលលោកផលិតបទថ្មីជាចង្វាក់ រាំ វង់ ហើយលោកនឹងបន្តការ ផលិតបទថ្មីជាបន្តទៀត សង្ឃឹមថាបងប្អូននៅតែជួយគាំទ្រស្នាដៃរបស់លោកជានិច្ច។

ទិដ្ឋភាពនៃការរាំលេងកម្សាន្ត ចង្វាក់រាំវង់ ៖

បទរាំវង់ 2k18 ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post