Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ ជាប្រព័ន្ធហើយ មិនបាច់ពិនិត្យទេ ជាទំនិញគ្មានស្លាកសញ្ញាប្លាស្ទិកត្រឹមត្រូវសោះ ដូចជាទឹកដោះគោដាក់កាដុង ឬដបអ៊ីចឹង នេះឬស្ដង់ដារអន្តរជាតិសម្រាប់ប្រជាពលរដ្ឋខ្មែរពិសារ?

ឈ្មួញដឹកទំនិញយកលុយដើរដាក់តាមប៉ុស្តិ៍នគរបាលជំនាញកាំកុងត្រូល និងគយ  ប្រចាំច្រកទ្វារ ដោយមិនមានការឆែកឆេរត្រួតពិនិត្យទំនិញ និងចេញក្រដាសស្នាមអ្វីពីមន្ត្រីជំនាញទាំងនោះសោះ សង្ស័យត្រូវរូវគ្នាណាស់ហើយតាមមើលទៅ...!។

នេះហើយជាមូលហេតុដែលធ្វើឲ្យទំនិញមានសារធាតុគីមី ទំនិញខូចគុណភាព និងទំនិញក្លែងបន្លំម៉ាកជាច្រើនផ្សេងៗទៀត ចេះតែមានវត្តមានចរាចរណ៍លើទីផ្សារកម្ពុជាមិនចេះដាច់សោះ និងអាចធ្វើឲ្យបាត់បង់ថវិការជាតិទៀតផង។ ប៉ុន្តែបែជាឃើញមន្ត្រីជំនាញទាំងនោះមកធ្វើសកម្មនៅតាមទីផ្សារ ជាមួយអជីវកកំបុិកកំប៉ុកទៅវិញ ដែលគាត់មិនមានជំនាញអាចដឹងអ្វីល្អអ្វីមិនល្អ និងត្រូវខាត់បង់ប្រាក់កាសដើមទុនរកសុីប្រចាំថ្ងៃរបស់គាត់។

ជុំវិញបញ្ហាខាងលើនេះ ភ្នាក់ងារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ នៅថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ២៧ ខែមេសា ឆ្នាំ២០១៨ នេះ ដោយសារគ្មានលេខទូរស័ព្ទ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor