Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ឧបទ្វីបកូរ៉េៈ មេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានព្រមព្រៀងធ្វើការជាមួយគ្នាដើម្បីលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរ ក្រោយមានជំនួបជាប្រវត្តិសាស្រ្តរួចមក។

សេចក្តីប្រកាសនេះ បានធ្វើឡើង ដោយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងលោក មូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង ក្រោយជំនួបនៅតំបន់ព្រំដែន។

មេដឹកនាំប្រទេសទាំង២ បានព្រមព្រងផងដែរ ដើម្បីផ្លាស់ប្តូរយុទ្ធសន្តិភាព (បទឈប់បាញ់) ដែលបានបញ្ចប់សង្រ្គាមបងប្អូនកូរ៉េកាលឆ្នាំ១៩៥៣ ទៅជាសន្ធិសញ្ញាសន្តិភាពក្នុងឆ្នាំនេះ។

ការប្រកាសរួមគ្នាបែបនេះ បានកើតឡើង ក្រោយសង្រ្គាមពាក្យសម្តីរបស់កូរ៉េខាងជើង។

ទោះបីជាយ៉ាងណាក៏ដោយ រឿងរ៉ាវលម្អិតពីការរំសាយអាវុធនុយក្លេអ៊ែរ ថានឹងសម្រេចបាននោះ មិនត្រូវបានគេបញ្ជាក់ឲ្យបានច្បាស់លាស់នោះទេ ហើយក្រុមអ្នកវិភាគមួយចំនួននៅតែមានមន្ទិលសង្ស័យចំពោះការបើកចិត្តឲ្យទូលាយរបស់កូរ៉េខាងជើង ក្នុងការចូលរួមការងារមួយនេះ។

បន្ទាប់ពីកិច្ចពិភាក្សានៅជំនួបកំពូលនាថ្ងៃសុក្រនេះ លោក គីម បាននិយាយថា មេដឹកនាំទាំង២ បានព្រមព្រៀងសម្របសម្រួលឲ្យបានជិតស្និតដើម្បីធានាថា នឹងលែងមាន “ប្រវតិ្តសាស្រ្តអកុសល” នៅក្នុងតំបន់ទៀតហើយ។

លោកបន្តថា អាចនឹងមានប្រតិកម្ម, ការលំបាក និងការខកចិត្ត។ ជ័យជំនះមិនអាចសម្រេចបានដោយការឈឺចាប់នោះទេ ហើយខាងក្រោមនេះ គឺជាចំណុចមួយចំនួនដែលមេដឹកនាំទាំង២ បានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា៖

-ការផ្លាស់ប្តូរតំបន់គ្មានកងទ័ព (DMZ) ដែលបែងចែកប្រទេសទាំង២ ទៅជា “តំបន់សន្តិភាព” តាមរយៈការបញ្ឈប់ការផ្សាយឃោសនៈស័ព្ទ

-ការកាត់បន្ថយអាវុធនៅក្នុងតំបន់ដើម្បីបញ្ឈប់ភាពតានតឹងផ្នែកយោធា

-ជំរុញឲ្យមានកិច្ចពិភាក្សា ៣ផ្លូវ ពាក់ព័ន្ធនឹងអាមេរិក និងចិន

-រៀបចំការជួបជុំសាច់ញាតិដែលបានបែងចែកគ្នាដោយសារសង្រ្គាម

-តភ្ជាប់ និងធ្វើទំនើមកម្មផ្លូវដែក និងផ្លូវថ្នល់ឆ្លងកាត់ប្រទេសទាំង២

-ការចួលរួមចម្រុះច្រើនជាងមុននៅក្នុងព្រឹត្តការណ៍កីឡា ដែលរួមទាំងព្រឹត្តការណ៍ Asian Games ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor