Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួកបីនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន និងដកហូតបានថ្នាំញៀនមួយកញ្ចប់ ខណៈដែលកម្លាំងសមត្ថកិច្ចកំពុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ហើយជនសង្ស័យជិះម៉ូតូឌុបគ្នាមកបំបុកកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យដួលធ្លាក់ចេញថ្នាំញៀន ផ្អើលសមត្ថកិច្ចដេញចាប់ ចំណែកម្នាក់ទៀត ដែលជាអ្នកបើកម៉ូតូក្រោយពីកើតហេតុ លើកម៉ូតូជិះគេចខ្លួនបាត់ ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង៩៖២០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងក្រសួងសុខាភិបាល តាមបណ្ដោយផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹកកកទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមការបញ្ចាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ ជា ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់នៅម្ដុំកាំកូស៊ីធី ស្នាក់កន្លែងធ្វើកា មានស្រុកកំណើតក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី២.ឈ្មោះ វាន់ សីហា ភេទប្រុស អាយុ២០ឆ្នាំ មុរបរ តៃកុងអាអិុច មានស្រុកកំណើតខេត្តកំពង់ស្ពឺ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័ទាំង២នាក់រួច សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor