
នាព្រឹកថ្ងៃទី ២៧ ខែមេសា នេះ លោក នី រតនា ដែលជាម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី ០២ និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស បានសម្រេចភ្ជាប់ពាក្យហើយ ដូចអ្វីដែលលោកបានលើកឡើងកាលពីប៉ុន្មានថ្ងៃមុន។
ចំណែកគូដណ្តឹងរបស់ លោក នី រតនា ក៏ត្រូវបានបង្ហាញខ្លួន ឲ្យមហាជនបានស្គាល់យ៉ាងច្បាស់ផងដែរ ដោយ កញ្ញា ជាកូនស្រីរបស់អ្នកជំនួញម្នាក់ ឈ្មោះថា វណ្ណភក្តិណា ដោយមានរូបសម្រស់ស្រស់ស្អាតសោភា មិនចាញ់តារាប៉ុន្មានទេ ។
ជាមួយកម្មវិធីដ៍ពិសេសនេះ យើងសង្កេតឃើញថាមានវត្តមានតារា ក្នុងផលិតកម្មរស្មីហង្សមាស និងបុគ្គលិករស្មីហង្សមាស ចូលរួមជាច្រើននាក់ផងដែរ។ ទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





