
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ប្រតិកម្មខ្លាំងៗនឹងអ្នកនាំពាក្យក្រសួងមហាផ្ទៃដែលថាមន្រ្តីឃុំ សង្កាត់មិនរើសអើងនយោបាយ ការប្រតិកម្មនេះធ្វើឡើយ ក្រោយពីលោកឧត្តមសេនីយ៍ ខៀវ សុភ័គ ថាការមិនបញ្ជាក់លិខិតជូន ពីសំណាក់មេឃុំ ចៅសង្កាត់ អាចដោយសារតែការរៀបចំឯកសាររបស់គណបក្សយុវជនកម្ពុជាមិនសមស្របតាមផ្លូវច្បាប់។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានពន្យល់ថា៖ ក្នុងនាមជាអ្នកនាំពាក្យមិនមែនចេះតែថ្លែងដោះសារជំនួសមន្រ្តីក្រោមឱវាទនោះទេ បើខ្លួនមិនទាន់ទទួលព័ត៌មានគ្រប់ជ្រុងជ្រោយពីមន្រ្តីរបស់ខ្លួននិងសាមីបក្ស នោះ
ហើយការថ្លែងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃថាមិនមានការរើសអើងពីអាជា្ញធរមូលដ្ឋាននោះ ដូចជាបើកដៃឲ្យមន្រ្តីឃុំ សង្កាត់ បានចិត្តនឹងមិនភ្ញាក់ខ្លួនថាខ្លួនបានប្រព្រឹត្តខុស ហើយបើមិនមានការរើសអើងនិងមិនធ្វើទុក្ខបុកម្និញពីអាជ្ញាធរឃុំ សង្កាត់ មកលើបក្សយុវជនទេនោះ យើងមិនស្នើឲ្យចាត់ការនាំតែរវល់នោះទេគ្មាននរណាម្នាក់ចង់មានជម្លោះនោះឡើយ។ បើអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃមួយទាំងមូលថ្លែងការពារខ្វះការស្រាវជ្រាវបែបនេះ នោះពួកខូចនៅតែខូច ហើយការរើសអើងពីអាជ្ញាធរមូលដ្ឋាននឹងកើតមានទូទាំងផ្ទៃប្រទេស ហើយការថ្លែងទម្លាក់កំហុសមកលើគណបក្សយុវជនកម្ពុជាវិញនោះ គឺជាការថ្លែងបែបខ្ងង់ខ្លៅបំផុតដោយហេតុថាបក្សយុវជនកម្ពុជាបានឆ្លងកាត់២លើកហើយក្នុង ការធ្វើលិខិតស្នាមចុះបញ្ជីគណបក្សរបស់ខ្លួនទៅគជប។
ប្រធានគណបក្សយុវជនកម្ពុជា បានប្រាប់ថា៖ លោក ខៀវ សុភ័គ គួរមានសុភវិនិឆ្ឆ័យឲ្យបានច្រើនជាងនេះបន្តិច ដើម្បីតម្លាភាពកិច្ចការងារក្នុងមូលដ្ឋាន និងការទប់ស្កាត់អំពើរើសអើងមកលើគណបក្សនយោបាយនៅកម្ពុជា។
សូមបញ្ជាក់ថា កាលពីព្រឹកមិញនេះ លោក ពេជ្រ ស្រស់ បានស្នើលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្តៃ ពិនិត្យ និងមានវិធានការលើមេឃុំ ចៅសង្កាត់ ដែលរើសអើង អ្នកនយោបាយ។
លោក ពេជ្រ ស្រស់ បានធ្វើការផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុកលោកថា៖ សូមលោក ស ខេង ជួយពិនិត្យឡើងវិញ
ចំពោះកិច្ចការងារ មេឃុំ ចៅសង្កាត់ ដែលកំពុងធ្វើទុក្ខបុកម្និញដល់ភ្នាក់ងារគណបក្សនយោបាយដែលយកលិខិតបញ្ជាក់បេក្ខជនឈរបោះបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាជាតិដោយមានការរើសអើងពីមេឃុំ និងចៅសង្កាត់យ៉ាងខ្លាំង។


