Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សាករថយន្តជាន់ហ្វ្រាំងមិនស៊ី ជ្រុលចង្កូតបុកកិនម៉ូតូ និងមនុស្សបែកប្រអប់ជើង រួចរថយន្តបន្តបុកចូលផ្ទះលក់គ្រឿងអគ្គីសនី ផ្ទះលេខ១១AE0 ផ្លូវ១៦២កែងនឹងផ្លូវ២៣៧ សង្កាត់ដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅម៉ោង១១៖១០នាទីព្រឹក ថ្ងៃអង្គារ៍ ១០កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ។

យោងតាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា រថយន្ត Toyota TUNDRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5796 ទើបជួសជុលនៅយាន្តដ្ឋានរបស់លោក ហោ គឹមនី ស្ថិតនៅផ្លូវ១៦២ សង្កាត់ដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានសាករថយន្តតាមផ្លូវ១៦២ មកដល់ចំណុចផ្លូវ២៣៧ បើកបរពីកើតមកលិច ក៏ជ្រុលទៅបុកម៉ូតូសង់កូរ៉េភ្លើស និងកិនទាំងម៉ូតូ និងមនុស្ស រួចបន្តបុកចូលទៅក្នុងផ្ទះលក់គ្រឿងអគ្គីសនី និងកែជើងកុំប្រេសស័ររងការខូចខាតជណ្តើរដែករួមទ្វារដែកផងដែរ ។

ភ្លាមៗនោះជនរងគ្រោះរងរបួសប្រអប់ជើងខាងស្តាំ ត្រូវបានអ្នកជិតខាងជួយយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះមកធ្វើការវាស់វែង និងនាំយករថយន្តម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor