header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(សៀមរាប)៖ ហេតុការណ៍គួរឲ្យរន្ធត់ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង នៃក្រុមហ៊ុន "ស៊ុនអូខុង" ដែលផ្ទុកមនុស្សពេញ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយ ធ្លាក់ពីលើស្ពានបេតុង នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នេះ។

បើតាមសមត្ថកិច្ចនគរបាលស្រុកជីក្រែង បានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរដែលរងគ្រោះថ្នាក់នេះជារបស់ក្រុមហ៊ុន "ស៊ុនអូខុង" ជាប្រភេទរថយន្តក្រុង៤៥កៅអី ដឹកអ្នកដំណើរ ពណ៌ស ខៀវ ពាក់ស្លាកលេខភ្នំពេញ ៣D ៥២៨០ បានបើកបរក្នុងទិសដៅពីកើតមកលិច ពេលមកដល់កន្លែងកើតហេតុបានជ្រុលចង្កូតធ្លាក់ផ្លូវ គឺធ្លាក់ពីលើស្ពានតែម្ដង បណ្ដាលឲ្យអ្នកដំណើរនិងតៃកុងគាបជាប់ក្នុងរថយន្តស្លាប់ និងរបួស។

សមត្ថកិច្ចបានបន្តថាករណីនេះ បណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតចំនួន២នាក់ រងរបួសធ្ងន់ និងស្រាលចំនួន២៧នាក់ ចំណែកតៃកុងរថយន្តបានស្លាប់កៀបជាប់នឹងរថយន្តតែម្តង។

ក្រោយពីសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានជួយសង្គ្រោះយកទៅមណ្ឌលសុខភាពកំពង់ក្តីដើម្បីសង្គ្រោះនិងព្យាបាល។ រហូតមកទល់ពេលនេះសមត្ថកិច្ចមិនទាន់បានដឹងពីអត្តសញ្ញាណជនរងគ្រោះទាំងអស់នៅឡើយនោះទេ៕

វិដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post