header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ និងភរិយា លោកស្រី ជូឡុង ស៊ូម៉ារា ព្រមទាំងសមាជិកសំខាន់ៗរបស់ចលនានេះចំនួន៤នាក់ទៀតឲ្យ​ចូលមកតុលាការជាបន្តបន្ទាប់ នៅក្នុងខែឧសភា ឆ្នាំ២០១៨ខាងមុខ។

យោងតាមដីកាកោះហៅដែលចុះហត្ថលេខាដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង កាលពីថ្ងៃទី ៣០ មីនា ឆ្នាំ២០១៨ បានប្រាប់ពីមូលហេតុនៃការកោះហៅនេះថាដោយសារជាប់ពាក់ព័ន្ធនឹងការបង្កើតចលនាសង្រ្គោះជាតិខុសច្បាប់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ក្នុងសង្គមប៉ះពាល់ដល់សន្តិសុខជាតិ ។

នៅថ្ងៃ៤ ខែមេសា ឆ្នាំ២០១៨នេះ អាជ្ញាធរមានសមត្ថកិច្ចបានយកដីកាកោះហៅនេះទៅបិទនៅតាមរបងផ្ទះរបស់ជនសង្ស័យ និងអតីតស្នាក់ការគណបក្សសង្គ្រោះជាតិនៅក្នុងខណ្ឌមានជ័យ។

តាមដីកាកោះហៅរបស់លោក សៀង សុខ ជនសង្ស័យទាំង៦នាក់ ដែលអយ្យការឲ្យ​ចូលខ្លួននោះរួមមាន ៖ លោក សម រង្ស៊ី ត្រូវកោះហៅចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក ។ លោក អេង ឆៃអ៊ាង ត្រូវកោះហៅចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក ។ លោកស្រី ជូឡុង សូមួរ៉ា ត្រូវកោះហៅចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក។ លោក ហូរ វ៉ាន់ ត្រូវកោះហៅចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក ។ លោក នុត រំដួល ត្រូវកោះហៅចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក។ លោក តុ វ៉ាន់ចាន់ ត្រូវកោះហៅចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក ។

បច្ចុប្បន្នទាំងលោកសម រង្ស៊ី លោកស្រីជូ ឡុងស៊ូមួរ៉ា និងសមាជិកឯទៀតៗនៃចលនាសង្គ្រោះជាតិកំពុងភៀសខ្លួននៅឯបរទេស ដោយសារពួកគេមានបញ្ហាប្រឈម និងតុលាការនៅក្នុងរឿងក្ដីជាច្រើន ទាំងអំពើក្បត់ជាតិ ការបង្កចលាចលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលជាដើម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post