header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រតិភូអង្គទ័ពទី៤ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ផាន ស៊ុនធៀត ( Phan Suntheat ) បានទទួលការអនុញាតឲ្យចូលជួបសម្ដែង​ការគួសម ពិភាក្សាការងារ នឹងជូនពរសព្វសាធុការពរជ័យ សេរីមង្គលបវមហាប្រសើរជូនដល់នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិ​ន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសដែលថ្នាក់ដឹករាជរដ្ឋាភិបាល កងទ័ពនឹងប្រជាជនកម្ពុជា នៅទូទាំងប្រទេសកំពុងត្រៀមគ្រប់លក្ខណៈសម្បត្តិចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាឆ្នាំនេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅក្នុងសង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធ ៤រោជ ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២០៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នេះ។

ក្នុងឱកាសចូលជួបសំដែងការគួសម ពិភាក្សាការងារ និងជូនពរ សព្វសាធុការពរជ័យ សិរីមង្គល បវរមហាប្រសើរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ឈានចូលឆ្នាំច សំរិទ្ធីស័ក ព ស ២៥៦២ នាឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ត្រី Phan Suntheat ក្នុងនាមតំណាងឲ្យកម្មាភិបាល យុទ្ធជន កងទ័ពប្រជាជនវៀតណាម ក្នុងអង្គភាព អង្គទ័ពទី៤ កងទ័ពប្រជាជនវៀតណាម បានសំដែងនូវអំណគុណយ៉ាងជ្រាលជ្រៅចំពោះ កងយោធពលខេមរភូមិន្ទ ពិសេសកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលក្នុងដំណើទស្សនកិច្ច របស់ប្រតិភូលោកកាន់កម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅរាក់ទាក់ស្និទ្ធស្នាលបំផុត។

លោកបញ្ជាក់ថា ប្រតិភូអង្គទ័ពទី៤កងទ័ពប្រជាជនវៀតណមមកកាន់កម្ពុជាលើកនេះ ក្នុងគោលបំណង រឹតចំណងសាមគ្គី មិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ វៀតណាម កម្ពុជា កាន់តែល្អប្រសើរ ហើយក៏ឆ្លៀតពេលបានជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ ដល់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទផងដែរ។ ក្នុងឱកាសឆ្នាំថ្មីនេះ លោកបានជូនពរដល់នាយឧត្តមសេនីយ៍ មាស សុភា នឹងលោកស្រី ព្រមទាំងនាយ ពលទាហានក្នុងបញ្ជាការកងទ័ពជើងគោក មានសុខភាពល្អ សំណាងល្អ គ្រប់គ្នា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post