
ឯកឧត្តម យន្ត មីន គណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ជាផ្លូវការប្រាប់ដល់មន្ទីរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ថា៖ រដ្ឋបាលខេត្តដាច់ខាត មិនអនុញ្ញាតឱ្យជនបរទេសណាមកធ្វើស្តេចត្រាញ់លើទឹកដីយើងឡើយ។ ការថ្លែងបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្ត នាពេលកន្លងមក។
លោកអភិបាលខេត្តរូបនេះ បានមានប្រសាសន៍ផ្តោតលើចំណុចសំខាន់ៗចំនួន០៦ ក្នុងកិច្ចប្រជុំបូកសរុបការងារ ដោយចំណុច៣ បានបញ្ជាក់ថា យើងត្រូវពង្រឹងការគ្រប់គ្រងជនបរទេសឱ្យបានល្អទាំងអ្នកវិនិយោគ និងភ្ញៀវទេសចរផងដែរ ដោយផ្អែកលើច្បាប់ជាគោល។
លោកបានស្នើដល់ពលរដ្ឋទាំងឡាយមេត្តាកុំមានទស្សនៈអវិជ្ជមានទៅលើជនជាតិចិនទូទៅ ព្រោះជនជាតិចិនភាគច្រើនគេជាអ្នកវិនិយោគស្របច្បាប់ និងទេសចរស្របច្បាប់ដែលកំពុងតែមកអភិវឌ្ឍនៅស្រុកយើង។ ហើយរដ្ឋបាលខេត្តដាច់ខាត មិនអនុញ្ញាតឱ្យជនបរទេសណាមកធ្វើស្តេចត្រាញ់លើទឹកដីយើងឡើយ។
នាពេលកន្លងមក ជនជាតិចិនមួយចំនួនបានបង្កអសន្តិសុខជារឿយៗនៅពេលពួកគេលែងល្បែងស៊ីសង និងផឹកស្រាស្រវឹងជាដើម តែគណៈគ្រប់គ្រងខេត្តគ្រប់ជាន់ថ្នាក់ តែងតែចាត់វិធានការទុកមុន មិនឱ្យអំពើអសន្តិសុខ ធំដុំណាមួយកើតឡើងនោះទេ។

យោងតាមរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ជនបរទេសដែលកំពុងមានវត្តមាននៅក្នុងខេត្តព្រះសីហនុ មានចំនួនសរុប ៦ ៣៨៥នាក់ ស្មើនិង ៦១សញ្ជាតិ ដោយក្នុងនោះជនជាតិចិន មានចំនួនច្រើនជាងគេរហូតដល់ ៤ ៤៩៨នាក់។
សូមបញ្ជាក់ថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កំណើនភ្ញៀវទេសចរដែលបានមកកាន់ខេត្តខេត្តព្រះសីហនុបានធ្លាក់ចុះ