header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ នាយការិយាល័យនគរបាលចរាចរណ៍ខេត្តសៀមរាប បានអះអាងថា ស្ត្រីម្នាក់ដែលគេបានស្គាល់ថា ជាមេការខារ៉ាអូខេព្រីមមៀក្នុងខេត្តសៀមរាប បានបង្ហោះហ្វេសបុកចង់លាងខ្លួន និងជេរប្រមាថមន្ត្រីនគរបាលចរាចរណ៍ ដែលបានកំពុងបំពេញតួនាទីនោះ គឺល្មើសច្បាប់ចរាចរណ៍ ហើយមិនព្រមទទួលកំហុស។

លោកវរសេនីយឯក ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចណ៍រនៃខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមេសា នេះថា មន្ត្រីនគរបាលចរាចរណ៍ ដែលរងការជេរប្រមាថពីសំណាក់ស្ត្រី សំដីខ្លាំងនោះ គឺលោកអនុសេនីយ៍ត្រី ស វីឡា និងមន្ត្រីនគរបាលជាច្រើននាក់ទៀត ដែលកំពុងបំពេញភារកិច្ចនៅរង្វង់មូលព្រះរាជដំណាក់។ ចំណែកស្រ្តីដែលជិះម៉ូតូល្មើសនិងច្បាប់ចរាចរនោះ គឺគេមិនស្គាល់ឈ្មោះនោះទេ ព្រោះបន្ទាប់ពីកើតហេតុគ្រួសារគាត់មកដឹកចេញបាត់ដោយបន្សល់ទុកនៅតែម៉ូតូម៉ាកហ្សូមឺអ៊ិចនៅនឹងគោលដៅ។

លោកបញ្ជាក់ថា ស្ត្រីរូបនេះជិះម៉ូតូល្មើសស្លាកសញ្ញា បទឆ្វេង(ស្លាកសញ្ញាមានយូរហើយ)។ លោកបញ្ជាក់ទៀតថា តាមការសួរនាំ មន្ត្រីរបស់លោកមិនបានជេរប្រមាថដូចការលើកឡើងរបស់ស្ត្រីខាងលើនោះទេ ពោលគឺគ្រាន់តែហៅមកណែនាំតែគាត់មិនព្រម។ ឥឡូវខាងលោកមានបំណងហៅគាត់មកនិយាយគ្នា និងណែនាំពីផ្លូវច្បាប់ប្រាប់គាត់ តែមិនឃើញគាត់ចូលខ្លូនមកសោះ។ ចុងក្រោយលោកនាយការិយាល័យ បានលើកឡើងថា កម្លាំងនគរបាលចរាចរណ៍ដែលចុះបំពេញការងារទាំងនេះ គឺជាអ្នកអនុវត្តន៍ច្បាប់មិនមែនចេះតែចុះមកលេងៗនោះទេ ចឹងសូមមេត្តាយោគយល់។

លោកបានបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍និងទទួលបានសេចក្តីសុខក្នុងក្រុមគ្រួសារ។ ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីការបង្ហោះហ្វេសបុករបស់មន្ត្រីនគរបាល និងស្ត្រីមេការខារាអូខេ នៅព្រីមមៀ រួចមកមានអ្នកចូលខមមិន រិះគន់តែម្ខាងៗយ៉ាងចាស់ដៃធ្វើឲ្យអ្នកអានមានការងឿងឆ្ងល់។

សូមរំឭកផងដែរថា ករណីនេះកើតឡើងនៅគោលដៅផ្លូវវត្តដំណាក់ក្បែរក្លិបហ៊ីបហប់ចាស់ ថ្ងៃទី៩ខែមេសាឆ្នាំ២០១៨។

មជ្ឍដ្ឋាននានាបានលើកឡើងថា ការជេរប្រមាទមន្ត្រីរាជការ ដែលបានកំពុងបំពេញភារកិច្ចបែបនេះ តើត្រូវឬខុស ហើយថ្នាក់លើគួរមានវិធានការយ៉ាងណាចំពោះផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post