header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ក្រោយពីឆ្លងកាត់ការប្រលងអស់ជាច្រើនសប្ដាហ៍មក រហូតមកដល់ពេលនេះ បានរកឃើញនូវពន្លកសិល្បៈថ្មី ក្រោមការបោះឆ្នោតគាំទ្រពីមហាជន ដោយបានទៅបេក្ខជនឈ្នះផុតគេជាម្ចាស់ពានថ្មី គ្រី ថៃពៅ វ័យ២៥ឆ្នាំ មកពីខេត្តកំពង់ចាម ដែលបានពុះពារយ៉ាងលំបាកបំផុត ទម្រាំដល់ជំហានដ៏រីករាយនេះ។

ជាថ្មីម្ដងទៀត នាព្រឹកថ្ងៃទី១០ ខែមេសាម្សិលមិញនេះ លោក មាស ឬទ្ធី អគ្គនាយករងទូរទស្សន៍ប៉ុស្ត៍ហង្សមាស និងជាពិធីករប្រចាំកម្មវិធីព័ត៌មានពេលព្រឹក បានអញ្ចើញម្ចាស់ពាន Cambodian Idol រដូវកាលទី៣ រូបនេះ ដើម្បីសាកសួរបន្ថែមទាក់ទងនឹងដំណើរជីវិតក៍ដូចជា ជីវភាពរស់នៅក្នុងគ្រួសារ ដើម្បីឲ្យអ្នកគាំទ្រ និងមហាជនបានដឹង។

តាមរយៈការផ្តល់បទសម្ភាសន៍នេះ ម្ចាស់ពានរង្វាន់ ដែលជាអ្នកកំពង់ចាមរូបនេះ បានបញ្ជាក់ប្រាប់ថា មានបងប្អូនដល់ទៅ១២នាក់ឯនោះ ប្រុស៦ ស្រី៦ ហើយរូបគេគឺជាកូនពៅគេ ។

បន្ថែមលើនេះទៀត ក្រុមគ្រួសាររបសលោក គឺមានឪពុកម្តាយចាស់ជរា ហើយជាអ្នកធ្វើស្រែចម្ការ ដោយមានជីវភាពខ្វះខាត ហើយការតស៊ូរបស់លោក គឺនាឆ្នាំ២០១២  លោកបានសម្រេចចិត្ត ចាកចេញពីគ្រួសារ និងស្រុកកំណើត មករស់នៅផ្សងពេ្រងនាទីក្រុងភ្នំពេញ ហើយដោយសារបញ្ហាជីវភាពលោកបានបោះបង់ចោលការសិក្សាផ្នែកធនាគារ ឆ្នាំទី២ ដើម្បីមកច្រៀងនៅតាមក្លឹបកម្សាន្ត យកកម្រៃផ្គត់ផ្គង់ជីវភាព ខណៈបានប្រាក់ ១៥ដុល្លារក្នុងមួយយប់។

មុនឈានមកដល់ការប្រលងកម្មវិធី Cambodian Idol នេះ លោក គ្រី ថៃពៅ បានដាក់ពាក្យប្រលងក្នុងកម្មវិធីជាច្រើនផងដែរ ប៉ុន្តែមិនទទួលបានជោគជ័យ។

សូមទស្សនាវីដេអូសម្ភាសន៍ទាំងស្រុងខាងក្រោមនេះ ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post