
តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាយ ចឺម ដែលរំលេចខ្លួនឡើងតាមរយៈអតីតជាអ្នកសម្ដែងកំប្លែង បាន និងកំពុងឈរឈ្មោះបោះសម្លេងក្នុងវិស័យសិល្បៈទាំងវ័យក្មេង ដោយមានយុវវ័យជាច្រើនបានគាំទ្រ ។

កាលពីថ្ងៃទី ០៦ ដល់ ០៨ ខែមេសា ឆ្នាំ២០១៨ កន្លងទៅផុតថ្មីៗនេះ នាខេត្តកំពង់ឆ្នាំង ក្នុងកម្មវិធី បុណ្យភូមិ ដែលបានប្រារព្ធធ្វើឡើង នៅវត្តពលិបុព្វតារាម ហៅវត្តភ្នំសន្ទូច ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង យើងសង្កេតឃើញថាមានការ ដោយមានការចូលរួមពីសំណាក់បងប្អូនជាច្រើនដែលនៅក្នុងខេត្តមួយនេះ មិនចាញ់បុណ្យភូមិនៅរាជធានីភ្នំពេញ។

អ្វីដែលជាការចាប់អារម្មណ៍នោះទៅមានវត្តមានតារាវ័យក្មេង នាយ ចឺម និងក្រុមរាំរបស់គាត់ បានធ្វើឲ្យអ្នកចូលរួមនៅទីនោះមានភាពសប្បាយរីករាយ ស្រែកហ៊ោរ ជាមួយនឹងការសម្តែង ក៍ដូចជាការច្រៀងរបស់លោកថែមទៀតផង។
បើយើងទស្សនាវីដេអូនេះអាចគូសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា នាយ ចឺម ពិតជាមានប្រជាប្រិយភាពខ្លាំងណាស់មែន ហើយក្រោយពេលបញ្ចប់ការច្រៀងលើកឆាកតន្ត្រី មានអ្នកគាំទ្ររូបលោកជាច្រើន ថតជុំគ្នា ដើម្បីបង្កើតចំណងមិត្តភាពមួយនេះ ឲ្យកាន់តែរឹងមាំទ្វេដង ។
សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖














វីដេអូ៖