
ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីជូនដំណឹងស្តីពីយុទ្ធនាការស្រលាញ់ប្រាក់រៀល ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ថា៖ យុទ្ធនាការស្រលាញ់ប្រាក់រៀលនឹងត្រូវរៀបចំឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ខាងមុខនេះ ចាប់ពីថ្ងៃចន្ទ ៩រោច ដល់ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨។
សេចក្តីជូនដំណឹងលេខធ៣ ០១៨ ២៥៦ ស.ជ.ណ បន្តថា៖ យុទ្ធនាការនេះនឹងផ្តល់ឱកាសជូនសាធារណជនដែលមានក្រដាសប្រាក់រៀលចាស់ ទក់ឬរហែក អញ្ជើញមកដូរយក្រដាសប្រាក់រៀលថ្មី នៅតាមបញ្ជរបេឡារបស់សាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត (លើកលែងស្នាក់ការកណ្តាល) រៀងរាល់ម៉ោងធ្វើការ។

