Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សង្សារមួយគូ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញបង្រ្កាបភ្លាមៗ ក្រោយពីទទួលព័ត៌មានរាយការណ៍សម្ងាត់របស់ប្រជាពលរដ្ឋ បន្ទាប់ពីឃើញពីសកម្មភាពរបស់សង្សារមួយគូនោះ កំពុងលក់គ្រឿងញៀនជាក់ស្តែង។

ក្រុមជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៖៣០នាទីរសៀល ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហកាជាមួយកម្លាំងសហប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវR៦ ភូមិ៣ សង្កាត់ស្រៈចក ខណ្ឌដូនពេញ រាជធានីភ្នុំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យទាំង២នាក់ ទី១-ឈ្មោៈ សារិន គឹមលាង ភេទស្រីអាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នឹងទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន) ទី២-ឈ្មោះ គៀត ឧត្តមន្នី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ នឹងទីលំនៅមិនពិតប្រាកដ( ឃាត់ខ្លួន)។ ចំណែកវត្ថុតាងចាប់យកមានម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៨កញ្ចប់ (មួយកញ្ចប់ធំ នឹងប្រាំពីរកញ្ចប់តូច) ទូរស័ព្ទដៃចំនួនពីរគ្រឿងម៉ាក nokia. នឹងលុយខ្មែរចំនួន១០០០០រៀល ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលឈានដល់ការចាប់បង្រ្កាបក្រុមជនសង្ស័យទាំងនោះ គឺកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងសហប៉ុស្តិ៍របស់អធិការនគរបាលខណ្ឌដូនពេញ បានចេញល្បាតទប់ស្កាត់រាល់បទល្មើសនានា ឲ្យបានទាន់ពេលវេលានៅក្នុងមូលដ្ឋានខណ្ឌនោះ ក៏បានសេចក្តីរាយកាណ៍សម្ងាត់ថា មានសង្សាមួយគូរកំពុងលក់គ្រឿងញៀន នៅចំណុចកើតហេតុនោះ ក៏កម្លាំងបានចុះទៅដល់ឃើញជាក់ស្តែងពីសកម្មភាពនោះ ក៏ឃាត់ខ្លួនពួកគេទាំង២នាក់ ព្រមទាំងដកហូតថ្នាំញៀនបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor