header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវប្រជាពលរដ្ឋនាគ្នាជួយដេញចាប់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីរូបគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់ ដែលកំពុងជិះលើម៉ូតូកង់បី ខណៈកំពុងកាន់និយាយ។

ករណីនេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចជិតស្ពានអាកាស៧មករា ផ្លូវសហព័ន្ធរុស្សី ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យមានឈ្មោះ មួន បញ្ញាសាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតស្រុកឧដុងខេត្តកំពង់ស្ពឺ។ ចំណែកបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ ។ ចំណែកស្រ្តីរងគ្រោះមានឈ្មោះ ទូច សុម៉ាលី អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិជ្រោយថ្មលើ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ។

ប្រភពពីស្ត្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គាតបានជិះម៉ូតូកងបីជាប្រភេទឡាំប៉ាតា រួមដំណើរជាមួយបងស្រីមកពីផ្សារអូឫស្សី ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ គាត់ក៏យកទូរស័ព្ទ១គ្រឿង ម៉ាកអាយហ្វនស៊ិចភ្លើស កាន់នៅនឹងដៃបំណងតេទៅអ្នកផ្ទះមិនទាន់ និងបានតេផង ស្រាប់តែមានជនសង្ស័យមួយក្រុម មានគ្នា២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ​ភ្នំពេញ 1CE-3779 ជិះឌុបគ្នាមកពីក្រោយ ហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីគាត់ តែមិនបានសម្រេចធ្វើឲ្យម៉ូតូជនសង្ស័យដួល ត្រូវអ្នករត់ម៉ូតូកង់បីស្រែកថាចោៗ ទើបប្រជាពលរដ្ឋនៅក្បែនោះនាំគ្នាជួយចាប់់បានម្នាក់ យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ចំណែកបក្ខពួកម្នាក់ទៀត រត់គេចខ្លួន ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្រ្តីរងគ្រោះពិតប្រាកដមែន តែមិនបានសម្រេច។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់បន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post