header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនជាតិចិនចំនួន៨៩នាក់ ត្រូវបានប៉ូលិសអន្តោប្រវេសន៍កម្ពុជា ធ្វើការបណ្ដេញចេញពីប្រទេសកម្ពុជា តាមជើងហោះហើររបស់ប្រទេសចិន នៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ។

ប៉ូលិសអន្តោប្រវេសន៍  បានឲ្យដឹងថា ការបណ្ដេញជនជាតិចំនួន៨៩នាក់(ស្រី១៥នាក់) ចែកជា ០២ក្រុម រួមមាន៖ ក្រុមទី១ បណ្ដេញចេញនៅវេលាម៉ោង២និង៥០នាទីរសៀល និងក្រុមទី២ បណ្ដេញចេញនៅវេលាម៉ោង៧និង៣០នាទីយប់ តាមច្រកទ្វារអាកាសអន្តជាតិភ្នំពេញ ដោយអនុវត្តប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៨ និងមានការចូលរួមពីខាងមន្រ្តីនគរបាលចិនអមដំណើរជាមួយផងដែរ។  

សូមរំលឹកថា ជនជាតិចិនទាំង៨៩នាក់ខាងលើ ត្រូវបានបង្ក្រាបកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅអាគារខុនដូលេខ៩៧ ផ្លូវលេខ៣៣៦ កែង២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធករណីគំរាមគំហែងជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ីនធីណែត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post