header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ វិស័យឯកជនបានចូលរួមអភិវឌ្ឍន៍ប្រទេសយ៉ាងសំខាន់ ច្បាស់ណាស់គ្មានវិនិយោគគិនណា ពាណិជ្ជករណា ឬទេសចរណាមកវិនិយោគ ឬមកកម្សាន្តនៅក្នុងប្រទេសដែលមានសង្រ្គាម នឹងគ្មានស្ថិរភាពឡើយ។ សន្តិភាព បានផ្តល់ឱកាសគ្រប់យ៉ាងដល់ពលរដ្ឋកម្ពុជាទាំងអស់គ្នា ដែលយើងរកបានដោយលំបាកខ្លាំងណាស់ ។

ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល យុវជន យុវតី ត្រូវខិតខំយកចិត្តទុកដាក់មិនធ្វេសប្រហែសក្នុងការសិក្សារៀនសូត្រ ទាំងចំណេះដឹងទូទៅ និងជំនាញបច្ចេកទេស ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារសេរី។ ព្រោះថា អ្នកចេះ និងមានជំនាញច្បាស់លាស់ ទើបទទួលបានការងារល្អ ។

បច្ចុប្បន្ននេះ កុំថាឡើយការងារក្នុងការិយាល័យ សូម្បីការងារក្នុងរោងចក្រ ក៏ម្ចាស់ក្រុមហ៊ុនត្រូវការបុគ្គលិកដែលមានជំនាញ និងសមត្ថភាពល្អច្បាស់លាស់ដែរ។ ការអភិវឌ្ឍធនធានមនុស្ស គឺនៅតែជាកត្តាអទិភាពចម្បងរបស់កម្ពុជា ។

ជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ និងជូនពរកូនក្មួយយុវជន ទទួលបានជោគជ័យក្នុងការសិក្សា និងមានការងារធ្វើគ្រប់ៗគ្នាក្នុងឆ្នាំថ្មីនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post