header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បណ្ដាលឲ្យមនុស្សពេញមួយរថយន្តបាឡែន ត្រូវរងរបួសធ្ងន់ទាំង៥នាក់តែម្ដង បន្ទាប់មកក៏បានដាច់ខ្យល់ស្លាប់២នាក់ អំឡុងពេលបញ្ជូនទៅមន្ទីរពេទ្យ។ គ្រោះថ្នាក់នេះ កើតឡើងនាវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១២៦-១២៧ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ព័ត៌មានបឋមពីសមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2U-7234 បើកបរទិសដៅខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ពេលមកដល់ចំណុចកើតហេតុខាងលើ ​បានរេចង្កូតបុកដើមឈើតាមចិញ្ចើមផ្លូវ បណ្តាយឲ្យរងរបួសធ្ងន់ចំនួន៥នាក់ ក្នុងនោះ មានស្រី៤នាក់ និងប្រុសម្នាក់។

សមត្ថកិច្ចបន្តថា ភ្លាមៗ បន្ទាប់ពីកើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ជនរងគ្រោះទាំងអស់ ត្រូវបានរថយន្តស៊ីរ៉ែនរបស់នគរបាលស្រុកកំពង់សីលា និងរថយន្តរបស់កងរាជអាវុធហត្ថស្រុក ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក​ស្រែអំបិល។ ប៉ុន្តែអកុសល្យពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យស្រែអំបិល ស្ត្រីជនរងគ្រោះបានស្លាប់ចំនួន២នាក់។ ជនរងរបួសខាងលើ មានទីលំនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា។

យ៉ាងណា រហូតមកទល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់អាច​បញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះបានឡើយ ខណៈអ្នករងរបួសធ្ងន់កំពុងស្ថិតក្នុងការសង្គ្រោះ។ ដោយឡែក រថយន្តត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ហើយសពត្រូវបានតម្កល់ទុករង់ចាំសាច់ញាតិមកទទួល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post