Sponsor
រិទ្ធី

ទោះបីជាប្រទេសកម្ពុជាជាប្រទេសមានផ្ទៃដីតូច ប្រជាជនជាង១៥លាននាក់ ប៉ុន្តែពិភពលោកបានស្គាល់ប្រទេសកម្ពុជាតាមយរៈវប្បធម៌ អរិយធម៌ ដ៏ផូរផង់ ជាពិសេសប្រាសាទអង្គរវត្ត។ យោងតាម​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៦ ប្រធាន​ក្រុម​ប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប (European Council on Tourism and Trade) លោក អានតុន ការាហ្គា (Anton Caragea) និង​លោក មៀគា ខុនស្តេនទីនេស្កូ (Mircea Constantinescu) ប្រធាន​បណ្ឌិត​សភា​ទេសចរណ៍​អឺរ៉ុប​ (European Tourism Academy) បាន​ធ្វើ​ដំណើរ​ផ្ទាល់​មក​កម្ពុជា​ដើម្បី​ទស្សនា​នូវ​តំបន់ទេសចរណ៍​វប្បធម៌ ប្រវត្តិ​សាស្ត្រ​ដ៏​សម្បូរ​បែប​រាប់​មិន​អស់។

លោក​ទាំងពីរបាន​កំណត់​ថាកម្ពុជា​ ជាគោលដៅ​ទេសចរណ៍​វប្បធម៌​ដ៏​ពេញ​និយម (Favorite Cultural Destination Distinction 2016) ដោយ​ចាត់​ទុក​ព្រះរាជាណាចក្រ​កម្ពុជា ជា​ព្រះរាជាណាចក្រ​អច្ឆរិយ​លើ​៤​ចំណុច​គឺ៖

១.-អច្ឆរិយ​ភាព​ខាង​វប្បធម៌ ជា​ពិសេស​ប្រាសាទ​អង្គរវត្ត (Angkor Wat temple) ដែល​ជា​ស្នាដៃល្អឯកគ្មានពីរ​របស់​មនុស្ស​ខ្មែរ​តំណាង​ឱ្យមនុស្ស​ជាតិ​ទាំងមូល និង​អច្ឆរិយ​ភាព​ខាង​ធម្មជាតិ។

២- បឹង​ទន្លេ​សាប​ជាបឹងធំ​ជាងគេនៅ​អាស៊ី​ដែល​មាន​ទឹក​ហូរ​ត្រឡប់ ដែល​គ្មាន​ពីរ​លើ​ពិភពលោក។

៣- ភាព​ពិសេស​របស់​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា ដែល​មិន​ត្រឹម​តែ​អប់រំ​មនុស្សឱ្យ​ក្លាយ​ជា​ពុទ្ធសាស​និក​ប៉ុណ្ណោះ​ទេ​ តែ​ថែម​អប់រំ​មនុស្ស​ទូទៅ​ឲ្យ​ធ្វើ​តែ​អំពើ​ល្អ។ ព្រះពុទ្ធសាសនាត្រូវបានកំណត់ជាសាសនារបស់រដ្ឋ។

៤- ​ភាព​ញញឹម​រួសរាយ​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា ដែល​លោក Anton Caragea បាន​គូស​បញ្ជាក់​ថា បើ​ចង់​ឃើញ​ភាព​ញញឹម​រួសរាយ​រាក់​ទាក់​ពិត​ប្រាកដ​របស់​មនុស្ស​គឺ​ត្រូវ​មក​កម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor