Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន៤នាក់ ជនជាតិខ្មែរ និងចិន បានរងរបួសធ្ងន់ស្រាល ក្នុងករណីជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ នៅកំណាត់ផ្លូវជាតិលេខ៦៤ ត្រង់ចំណុចអូរប្រាំព្យាមព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តសៀមរាបស្ថិតនៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

តាមការឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ទាំងពីរគ្រឿងបានបើកបរបញ្ច្រាសទិសគ្នា លុះមកដល់កន្លែងកើតហេតុរថយន្ត Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AA ៩៧៤៤ បានបើកដល់ចំណុចផ្លូវកោង ក៏បានរេចង្កូតទៅបុកជាមួយរថយន្តដឹកស៊ីទែនប្រេងចំពីមុខ បណ្តាលឲ្យ​រថយន្តខូចខាតផ្នែកខាងមុខទាំងស្រុង តែជាសំណាងល្អមិនបណ្តាលឲ្យ​អ្នក ដែលជិះក្នុងរថយន្ត Ford Ranger មានគ្រោះថ្នាក់ដល់បាត់បង់ អាយុជីវិតឡើយ គ្រាន់តែរងរបួសធ្ងន់ និងស្រាលតែប៉ុណ្ណោះ។

ជនរងគ្រោះទី១ឈ្មោះ ថាំង សាំងហ័រ ភេទប្រុស ជាជនជាតិចិន ទី២ឈ្មោះ លី ជីងផឹង ភេទប្រុស ជាជនជាតិចិន ទី៣ ឈ្មោះ នី តុល ភេទស្រី ជាជនជាតិខ្មែរ និងទី៤ឈ្មោះ ណៃ ស្រីណាត ជាជនជាតិខ្មែរ អ្ន​កទាំង៤ជាបុគ្គលិករបស់ក្រុមហ៊ុនចំការអំពៅរ៉យហ្វេង ចំណែកក្មេងចំនួន២នាក់ទៀត ដែលរួមដំណើរជាមួយនិងជនជាតិចិនខាងលើមិនមានរងរបួសឡើយ។

បច្ចុប្បន្នជនរងគ្រោះទាង៤នាក់ ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមណ្ឌលសុខភាពកោះកេរ្តិ៍។ ចំណែករថយន្តទាំងពីរ ត្រូវបានសមត្ថកិច្ចកំពុងបំពេញសំណុំរឿង ដើម្បីចាត់ការបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor