ប៉ៃលិនៈ មានករណីចោរលួចគាស់ផ្ទះរបស់ប្រជាពលរដ្ឋ យកទ្រព្យសម្បត្តិអស់មួយចំនួនធំ នៅចំណុចផ្លូវចំណូរកំពូលភ្នំ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រ ថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ផាត់ ភី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន៖ ទី១-លុយ ១២០០០០០(មួយលានម្ភៃមឺន ប្រាក់បាទ ៥០០០(ប្រាំពាន់បាត) ទី២-ជញ្ចៀនផ្លាកទិនមួយវង់ តម្លៃ៧០០ដុល្លារ (ប្រាំពីរយដុល្លា) ទី៣-នាឡិកាមួយតម្លៃ៤០សិបដុល្លារ ទូរស័ព្ទម៉ាក VIVO7 មួយគ្រឿង តម្លៃ១២០០០បាត់ (មួយម៉ឺនពីរពាន់បាត) ទី៤-ទូរស័ព្ទ Nokia មួយគ្រឿង តម្លៃ៤០០ម៉ឺនរៀល (បួនម៉ឺនរៀល) ទី៥-កាបូបចំនួន២ ដែលដាក់របស់មានតម្លៃ ត្រូវបានចោរលួចយកទៅប្លុងចោលនៅក្រោមដើមអំពិលទឹកនៅក្បែរផ្ទះជនរងគ្រោះ ។
ករណីខាងលើកនេះកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវរកក្រុមជនសង្ស័យ យកមកដាក់ទោសទៅតាមនីតិវិធីច្បាប់៕