Sponsor
 
 
   
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស  

កណ្ដាល​៖​ បើយោងតាមលោក​វរសេនីយ៍ឯក​ សេង​ សុជាតិ​ អធិការ​នគរបាល​ស្រុក​ស្អាង​ បានបញ្ជាក់ថាមាន រថយន្តម៉ាក​វីស្ទូ​ ពណ៌​ទឹកប្រាក់ ពាក់ផ្លាក​លេខ ភ្នំពេញ 2AE-8952 បើកបរដោយឈ្មោះលឿង ថៃឡឺយ ភេទប្រុស អាយុ៣០ឆ្នាំ​ ជនជាតិវៀតណាម មានទីលំនៅ ឃុំខាន់អាង ស្រុកអាន់ភូ ខេត្តអាងយ៉ាងប្រទេសវៀតណាម ធ្វើ​ដំណើរក្នុងទិសដៅពីត្បូងមកជើង ។

លុះបើកមកដល់ចំណុចកើតហេតុ បានរេ​ចង្កូតចូលទៅបុករថយន្តធំម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ3A-5568  បើកបរដោយឈ្មោះណុល ម៉េងហុង ភេទប្រុស អាយុ១៩ឆ្នាំ​ រួមដំណើរជាមួយឈ្មោះគា ឆាង ភេទប្រុស អាយុ១៩ឆ្នាំ ដែលកំពុងបើក​បញ្ច្រាស​ទិសគ្នាពីជើងមកត្បូង បណ្ដាលឱ្យអ្នកបើកបររថយន្តតូច​ជនជាតិ​វៀតណាម​ គៀបស្លាប់ភ្លាមៗនៅក្នុងរថយន្ត និង ធ្វើ​ឱ្យ​រថយន្តធំជ្រុលទៅប៉ះឈ្មោះម៉ាន់ ម៉ុន ភេទប្រុសអាយុ៦៥ឆ្នាំ​ កំពុងឈរទទួលភ្ញៀវនៅ​ចិញ្ចើម​ផ្លូវខាងកើត រងរបួសធ្ងន់និងខូចខាតម៉ាស៊ីនថតវីដេអូ​ ភ្លើង​LED​ កៅអីកាត់សក់​ ជើងថតវីតដេអូ មួយចំនួនទៀត  ។

លោក​អធិការ​ស្រុក​ស្អាង​ បន្ត​ថា​ បន្ទាប់ពីទទួលបាន​ព័ត៌មានភ្លាម​ សមត្ថកិច្ច​បានចុះពិនិត្យទីកន្លែងកើតហេតុនិងវាស់វែង​យកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគនរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសាដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ  ។ រីឯសពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី  ។ ចំពោះអ្នកបើករថយន្តធំបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុលស្អាង ។

សមត្ថកិច្ច​ សន្និដ្ឋានថា​ ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្តតូចបើកចូលស្ដាំរបស់រថយន្តធំ ដោយធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន  ។ ចំណែកអ្នកបើកបររថយន្តធំបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ទើបបង្ក​ឱ្យមានគ្រោះថ្នាក់កើតឡើង ៕

      @Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor