Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ ជនសង្ស័យប្រុសស្រី ៥នាក់ ត្រូវបានកម្លាំងអធិការដ្ឋានគរបាលស្រុកបាទី ឃាត់ខ្លួនបាន កាលពីវេលាម៉ោង២៖៣០នាទីរសៀល​ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅក្នុង​ផ្ទះសំណាក់ “ព្រៃលាភ” ភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

អធិការស្រុកបាទីលោក ង៉ាន់ សារី បានប្រាប់ឲ្យ​ដឹងថា ជនសង្ស័យ ទី​១.ឈ្មោះ ខន រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ តាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ២.ឈ្មោះ វ៉ាន់ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ៣.ឈ្មោះ ពេជ ម៉ីម៉ី ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ ៤.ឈ្មោះ សួរ សុខជា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ទី៥.ឈ្មោះ ស៊ឹម សុជាតា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញដកហូតបានថ្នាំញៀនចំនួន៦កញ្ចប់ (តូច៥កញ្ចប់ និងធំ១កញ្ចប់) ម៉ូតូចំនួន៣គ្រឿង ទូរស័ព្ទដៃ៦គ្រឿង​ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor