
លីអូអើយ!លីអូ លីអូអ្នកណា? បើស្គាល់ម្ចាស់លីអូប្រាប់នាយគ្រឿនផង នាយគ្រឿនយកទៅសងវិញ ....ពិតជាប្លែកមែនបទ «លីអូអ្នកណា?» របស់នាយគ្រឿន សម្រាប់រាំ និងស្ដាប់កម្សាន្ត នាឱកាសបុណ្យឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
ដោយនាយគ្រឿនទទួលបានស្នេហ៍ពីនារីដ៍ស្រស់ស្អាតម្នាក់ និងទទួលបានផាហ៊ុម ពីនារីនោះទៀត តែធាតុពិតយល់សុបិនសោះ ហើយស្រាប់តែដឹងខ្លួន ឃើញឆ្កែពាំលីអូ ដាក់ក្បែរខ្លួន មិនដឹងរបស់អ្នកណា ក៍ច្រៀងប្រកាសស្វែងរកម្ចាស់តែម្ដងទៅ។

បទ «លីអូអ្នកណា?» នេះនិពន្ធ Melody និងទំនុកច្រៀង៖ យឹម តាស្រង់ ហើយ និពន្ធបទភ្លេង៖ ដា ភ្លេង។




សូមទស្សនាវីដេអូទាំងអស់គ្នា ៖