header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ បើទោះក្នុងសភាពខាងក្រៅរបស់ម៉ៅ ស៊ីណាត ឃើញសើចញញឹមញញែមប៉ុន្តែបើបានដឹងសាច់រឿងជីវិតឯកជនរបស់អ្នកនាង គឺពិតជាទទួលបាននូវអារម្មណ៍អាណិតដល់អ្នកនាងដ្បិតស្ត្រីម្នាក់ដែលរឹងមាំឈរលើមាគ៌ាសិល្បៈ ក៏ដូចជាជីវិតប្រចាំថ្ងៃមហាសែនស្រងេះស្រងោច នៅក្នុងខ្លួនស្ទើរស្មានមិនដល់ ។

អ្នកនាង ម៉ៅ ស៊ីណាត បានចាត់ទុកខ្សែជីវិតរបស់ខ្លួនរងនូវសម្ពាធខ្លាំងណាស់ បើអ្នកមានចិត្តស្រាលល្មមៗ គឺពិបាកប្រឈម។ អ្នកនាង ម៉ៅ ស៊ីណាត បានថ្លែងថា រយៈពេលជិត២ឆ្នាំចុងក្រោយនេះ នាងជួបប្រទះក្នុងឆាកជីវិតលំបាកច្រើនស្ទើរតែឆ្អែតក្នុងជាតិនេះ។ រយៈពេលនាងលំបាកនាងដឹងច្បាស់ណាស់អ្នកណាល្អអ្នកណាស្អប់នាង ស្រឡាញ់នាង។ នាងថា ចំពោះអ្នកដែលធ្វើទង្វើមកលើនាងទាំងប៉ុន្មានច្បាស់ជាដឹង ហើយនាងមិនបន្ទោសទេនេះ ជាកម្មរបស់នាង។ ពេលនាងឡើងកូដរកលុយបានអ្នកនៅជុំវិញនាងៗបានផ្តល់ជូននូវសេចក្តីសុខច្រើនណាស់អត់គិតអ្វីទាំងអស់ ។

ប៉ុន្តែគ្រាន់តែនាងចាកចេញពីស្វាមីមុន អស់ទ្រព្យ អស់ប្រាក់បាត់អស់។ សង្វែកទៀតអំឡុកពេលនាងមានកូនម្នាក់ទៀត មិនមានគេជិតដិតនៅយកចិត្តឲ្យអស់ពីពោះនោះឡើយ។ នាងមិនបន្ទោសអ្នកណាទាំងអស់ក្នុងជាតិនេះគ្រាន់តែ ម៉ៅ ស៊ីណាតជាមនុស្សម្នាក់ ដូចខ្លួនមួយអុីចឹងហើយចង់បញ្ជាក់ថា នារីម្នាក់ តស៊ូពង្រឹងជំហរបន្តទៀតគ្មានអ្វី និងចុះថយទៀតទេ។ នាងនឹងពុះពារឡើងវិញ ដើម្បីកូនទាំង២ ក្រោយកាន់តែដឹងច្បាស់គ្រប់រូបភាពដែលគេធ្វើដាក់នាង ។

មួយរយៈនេះ ម៉ៅ ស៊ីណាត ហាក់សម្រុកចេញមុខមកអុកឡុកសិល្បៈឡើងវិញ តាមរយៈកម្មវិធីបែបកន្សាន្តនានា របស់ស្ថានីយ៍ទូរទស្សន៍ធំៗ។ លើសពីនេះក៏អ្នកនាងបានចូលរួមសកម្មភាពនានា ក្នុងសង្គមដូចជាកម្មវិធីបរិច្ចាកឈាម និងកម្មវិធីផ្សព្វផ្សាយនានា ជាមួយសិស្សនិស្សិតតាមសាកលវិទ្យាល័យនានាផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post