
តាមរយៈផេគលោក ឌួង តារា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ៖ កាលពីពេលថ្មីៗនេះ ខ្ញុំបានទៅចូលរួម 3rd MRC Summit នៅសៀមរាប។ នៅតាមផ្លូវខ្ញុំក្រឡេកឃើញមីងអង្គុយចាក់នំពុម្ពខ្មែរលក់នៅកាច់ជ្រុងផ្លូវមួយ។ ខ្ញុំក៏បានចុះទៅទិញនំនិងអង្គុយភ្លក្សព្រមទាំងនិយាយលេងជាមួយមីងផ្ទាល់ទៀតផង។ នំមីងមានរស់ជាតិផ្អែមមុត (គាត់ប្រើស្ករត្នោតខ្មែរ) និងលាយសាច់ដូងខ្ចី ឈ្ងុយឆ្ងាញ់ហ្មង! ទិញទាំងអស់ គឺទិញទាំងម្សៅឆៅទៀត! មកពីទិញទាំងម្សៅឆៅអញ្ចឹងទើបថ្លៃ!
មីងអត់ដែលស្គាល់ក្រដាស ៥០,០០០៛ ទេ ! កែវភ្នែកមីងរលីងរលោង ពេលខ្ញុំជូនគាត់លើកទី១ ៥ម៉ឺន៛ និងលើកទី២ ៥ម៉ឺន៛ទៀត មីងនិយាថា “កូនម្តាយច្រើនម៉្លេះ!... ពេលថតរូបជាមួយគាត់ គាត់ថា.. ប៉ារោណាស់…”។

ពិតជាអាណិតស្រឡាញ់មីងខ្លាំងណាស់ ។ នេះជាមុខរបរសុច្ចរិតដែលមីងប្រឹងអង្គុយលក់មិនដើរសុំទានគេ ប្រហែលជាមីងត្រូវចិញ្ចឹមកូនមួយចំនួនក្នុងបន្ទុកទៀតផង...។

បងប្អូនយើងខ្លះបន្ទោសខ្លួនឯងថាកំសត់…ពិបាក…តើបងប្អូនអាចអង្គុយចាក់នំលក់ដោយអត់ធ្មត់ដូចមីងបានដែរទេ?
ទោះបីមីងមិនមែនជាសាច់ឈាមបង្កើតពីផ្ទៃតែមួយ តែយើងមានកំណើតលើទឹកដីខ្មែរតែមួយ។ អរគុណមីងដែលបាននិយាយលេង និងផ្តល់ការស្រឡាញ់រាប់អានដល់ខ្ញុំ។ អរគុណបងប្អូនខេត្តសៀមរាប បងប្អូននិយាយពិរោះ ខ្ញុំចូលចិត្តស្តាប់សំដីបងប្អូននិយាយ!

ទោះបីនៅទីណា កំពុងធ្វើអ្វី គឺយើងចូលរួមកសាងអំពើល្អ ចែករំលែកស្នាមញញឹម និងក្តីស្រឡាញ់គ្រប់ទីកន្លែង!
Cambodia Sharing Love & Smile.
Because we care!