header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ តារាសម្តែងដែលអុកឡុកសិល្បៈតាំងពីវ័យកុមារ លី ច័ន្ទសីហា ក្រោយរៀបការបានជាច្រើនខែ ទើបបង្កើតបានកូនស្រីម្នាក់ គួរឲ្យស្រឡាញ់។ ក្នុងនាមជាអ្នកម្តាយសម័យថ្មី ដែលត្រូវស៊ូសព្វបែបយ៉ាង លី ច័ន្ទសីហា កាន់តែចាស់ទុំជាងមុន។

លី ច័ន្ទសីហា ប្រាប់សារព័ត៌មាន Cam Post ថា តាំងពីតូចរហូតដល់មានប្តី ហើយនាងមានកូនទៀត ទើបយល់ថា ពេលនេះ នាងចាស់ចិត្តចាស់គំនិតជាងកាលមិនទាន់កើតកូន។ នាងថា គ្រប់ពេលដែលនាងចេញទៅណាមកណា អត់យកកូនទៅ តាមអារម្មណ៍នៅតែហ្នឹងកូនរបស់នាងតែប៉ុណ្ណោះ ទោះជាមានអ្នកជួយមើលថែក្ដី។

សីហា អះអាងទៀតថា កូននាងមានអាយុជាង២ខែហើយ ដោយកូនស្រីរូបនេះ អាចនិយាយថា ស្រួលចិញ្ចឹមខ្លះដែរ ព្រោះមិនសូវជាធ្វើឲ្យនាងពិបាក។ អំឡុងពេលនេះ នាងនៅសរសៃខ្ចីនៅឡើយទេ ដោយមិនទាន់ហ៊ានទទួលការងារអ្វីច្រើន ក្នុងពិភពសិល្បៈ ណាមួយប៉ាម៉ាក់នាងចង់ឲ្យសម្រាកឲ្យច្រើនរឹងមាំជាងនេះ ទើបឲ្យនាងប្រកបការងារសិល្បៈឡើងវិញ។ យ៉ាងណាមិញ នាងក៏បានកក់សម្តែងរួចហើយនៅខែកញ្ញា ឬខែតុលាខាងមុខ ដោយទទួលថតរឿងភាគឲ្យស្ថានីយទូរទស្សន៍មួយចំនួន។

ទាក់ទងនឹងជីវិតប្តីប្រពន្ធ នាងបញ្ជាក់ថា នាងមានសុភមង្គលល្អ ទោះបីស្វាមីនាងឧស្សាហ៍ឡើងចុះតាមខេត្ត មិនសូវជាជុំប្រពន្ធកូន តែគាត់រមែងសួរនាំជាប្រចាំទាំងសុខភាពកូន និងរូបនាងជាប្រពន្ធ។ សីហា មិនបារម្ភរឿងស្វាមីបែកចិត្តឡើយ ព្រោះនាងបានសិក្សាចិត្តគ្នារួចរាល់គ្រប់ស្ថានការណ៍ ទើបអាចឆ្លងដល់ជីវិតប្តីប្រពន្ធនេះបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post