លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម ដែលត្រូវបានគេ ស្គាល់តាមរយៈការវិភាគបញ្ហាសង្គម តាមរយៈគណនីហ្វេសប៊ុក នឹងក្លាយជាតំណាងរាស្ត្រវ័យក្មេងនៃ «គណបក្សខ្មែរក្រោក» ។
នៅមុននេះបន្តិច ថ្ងៃទី៣០ ខែមេសាឆ្នាំ ២០១៨ ក្រសួងមហាផ្ទៃ ចេញលិខិតជូនលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង តំណាងស្ថាបនិក គណបក្សខ្មែរក្រោក ត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមមាត្រា៩ ត្រង់វាក្យខណ្ឌទី២ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ ។