![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNeB-xkjb5ySRn_cGBzJ5esdTOznwNoRY8i5c7GRisCjCv-lQmteI0f_mS0_td-3gZ_bpsLaRX1PMncKQwTdkvK_U6liAuQVWWNo9KA8slQ4CYZBvtqWT7I3tUO8c6UwvdT2UQPWEivdVU/s1600/Thumbnail-news.jpg)
កំពង់ឆ្នាំង : ប្រជាពលរដ្ឋជាង៨០គ្រួសារ តំណាងអោយពលរដ្ឋជាង៣០០គ្រួសារ រស់នៅក្នុង ភូមិភ្នំតាសាំ ឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានជួបជុំគ្នា តវ៉ាជំទាស់និងអាជា្ញធរ លើកពីនេះពួកគាត់សុំការអន្តរាគមន៍ទាមទារដីមកវិញ។
ពលរដ្ឋជាច្រើនគ្រួសារ នៅថ្ងៃសៅរ៍ម្សិលមុិញ
បានបញ្ជាក់ថា ដើមឡើយដីនៅចំណុចអូក្រសារ ក្នុងភូមិខាងលើនេះ ជាដីសហគមន៍ដែលមានចំនួន៧៣០ហិចតា ប៉ុន្តែអតីតមេឃុំគ្រាំងស្គារ ឈ្មោះ គង់ សំអ៉ីម (បច្ចុប្បន្នជាជំទប់ទី២)បានឃុបឃិតគ្នាជាមួយប្រជាពលរដ្ឋ ១១គ្រួសារផ្សេងទៀត យកដីសហគមន៍នោះ ចំនួន២១ហិចតាលក់ឲ្យក្រុមឈ្មួញ កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨កន្លង។
-លោក ចាន់ ក្រេត តំណាងប្រជាជនជាង៣០០គ្រួសារបានរៀបរាប់ប្រាប់អ្នកយកពត៌មានថា ពីមុនដីសហគមន៍មានចំនួន៧៣០ហិចតា ក្រោយមកនៅក្នុងឆ្នាំ២០១៧ ដីនេះក៍បានប្រគល់មកអោយប្រជនជាអ្នកកាន់កាប់វិញ ពេលនោះក្រុមប្រជាជនក៍បានធ្វើការវាស់វែងឃើញថានៅសល់ត្រឹមតែ១៤២ហិចតាតែប៉ុណ្ណោះ។ ស្រាប់តែមានប្រជាជន១១គ្រួសារបានអះអាងថាក្នុងដី១៤២ហិចតានោះ គឺមានដី២១ហិចតាជារបស់ខ្លួន ដែលមានប្លង់រ៉ឹងត្រឹមត្រូវ ដែលទទួលស្គាល់ដោយអាជ្ញាធរភូមិនិងឃុំ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJpZjxBa88K3Tl8CUqQHVYZ-kRVhtRq4sJHKe0Aay0-0d7XNiEvPE_lLKHfJmpd0AKFGWgrpcPG4uvC_yvwqZ4TjHjCacj3D1hvvEJfLPeEVnqoW9M1swOtdHJWTZusMXkcu0nOb3YcFt3/s1600/1+%25281%2529.jpg)
-ពេលលឺដូច្នោះប្រជាជនជាង៣០០គ្រួសារក៍បានធ្វើការទាមទារអោយអ្នកទាំង១១គ្រួសានោះប្រគល់ដីទាំង២១ហិចតានោះមកធ្វើជាសម្បត្តិរួមវិញ ការនិយាយចចារគ្នាបានអូសបន្លាយជាយូរខែ លុះរហូតមកដល់ម៉ោងប្រហែលជា៩ព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨ ក្រុមប្រជាជនទាំង១១គ្រួសារក៍បានយល់ព្រមធ្វើកិច្ចសន្យាប្រគល់ដីទាំង២០ហិចតានោះមកធ្វើជាសម្បត្តិរួម ដែលមានអាជ្ញាធរភូមិ និង ឃុំជួយដឹងលឺ ព្រមទាំងមានការឯកភាព ពីប្រជាជនទាំងជាង៣០០គ្រួសារនោះថែមទៀតផង។
-បានធ្វើលិខិតប្រគល់ដីទាំង២១ហិចតានោះឲ្យប្រជាជនទាំងជាង៣០០គ្រួសារ ដោយមានជំនឿជឿជាក់លើអាជ្ញាធរភូមិ និង ឃុំជាអ្នករៀបចំលិខិត ប្រជាជនមិនបានពិនិត្យ មិនបានប៉ុន្មានម៉ោងផងនៅថ្ងៃទី១៤ ខែមិនា ដដែលនោះក៍ស្រាប់តែបែកធ្លាយឯកសារថាលោក គង់ សំអ៉ីម អតីតៈមេឃុំគ្រាំងស្គារ ដែលបច្ចុប្បន្នជាជំទប់ទី២ និងបក្សពួក មានមេភូមិ និងមេឃុំផងនោះ បានធ្វើលិខិតលក់ទិញជាមួយឈ្មួញដែលមានចុះហត្ថលេខា ពីមេភូមិនៅរសៀលថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨ គឺថ្ងៃដដែលដោយមានមេឃុំស៊ីញ៉េ នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៨ វាយត្រាឡើងក្រហមឆ្អៅ។
-ប្រជាពលរដ្ឋ ពេលដឹងថាលោកគង់ សំអ៉ីម និងបក្សពួកមានភូមិឃុំ និងប្រជាជន១១គ្រួសារលេងល្បែងឆ្ពិនភ្នែកដាក់ពួកគាត់បែបនេះ ប្រជាជនទាំងជាង៣០០គ្រួសារ ដែលរស់នៅតំបន់ខាងលើ ក៍កើតទុក្ខមិនសុខចិត្តទេ គឺពួកគាត់ទាមទារដី២១ហិចតានោះមកដាក់ជាទ្រព្យសម្បត្តិរួមវិញ។
-ជុំវិញករណីខាងលើនេះលោក គង់ សំអ៉ីម បានបំភ្លឺប្រាប់អ្នកសារពត៌យើងថា ពិតជាបានលក់មែន ដោយសារប្រជាជនទាំង១១គ្រួសារ មានប្លង់កាន់កាប់បានផ្តិតមេដៃប្រគល់សិទ្ធិ ជូនគាត់សំរាប់លក់អោយឈ្មួញជំនួស ។
-រឿងរាវខាងលើនេះប្រជាជនទាំងជាង៣០០គ្រួសារ បានសំណូមពរដល់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ជួយរកដំណោះស្រាយយកដីនោះជាសម្បត្តិរួមផង និង គួរតែមានវិធានការណ៍ ដាក់វិន័យ អោយបានតឹងរឹងបំផុតទៅលើបុគ្គលដែលប្រព្រឹត្តរឿងបែបនេះ បើក្នុងករណីរកឃើញដូចការចោទប្រកាន់របស់ពលរដ្ឋ ៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOXO61_kj7HLTSRQv4hQ2ESb_KCAIQLkEVDDbVf1PTD6bR8CU9BILX3ZchwJIQlH4nZRCaNDH1IsdXE8uNodkfKEpwSzxFf-cZctAkAOi4eBWizY7547kcZBoFnXnc-XwQBYCKJeLnRJky/s1600/1+%25282%2529.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvd8EvNtAbysT7Bm9wyYrbWjd3dAXNB0ZyIUqBE2gU3Ma1-3Pc_xCiy7Za-mnXowsxZiMsB47GZwcHs93dQpyUmPPsWxJR9ZSskBimGAjVPLWk52SPmT_F678d1EzkNHl7Es4m6UjK5qc_/s1600/1+%25283%2529.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguc-5YrECg5bK3bBgHpm_hcr5oMJQLuXl3JESSBf_IBAi0Jflst3trDz9_JGy7iOheOeJYYNEeqWTV9r_YHfxoaY7YL34bZoWQc_8kLhfRhB_t9aSvxwyiW8BvOiiQaEiXZ2YDYcSOXlig/s1600/1+%25284%2529.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAoGjrMAKXUiY9o9BXSegdF374PssS1jjj7BvAmjTC-u6UfEunvIGi1AG6BsspmRjuKqR8rwiRk_AYBoc-bGsu8sKoQLK7qfm_ox9G-OVaK8iVQn1rt9UW3iAxZQhKRBm-6_IYH4UBKEAU/s1600/1+%25285%2529.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-GfHyXMBVskiRp0DXasKc45wMsGXH4PVCdfgcuF47x5T84cRZktowj1hJOtF3sic4Esc8Yi1DJTqj3lLOCx7YQzXRQkkSTa2I5cGAMkdjgtB08G9mghGmVNDmNIvLF6e6HYPTkxZj-mCH/s1600/1+%25286%2529.jpg)