
ការរស់នៅសព្វថ្ងៃនេះ បើយើងក្រឡេកមើលតាមទីប្រជុំជន ក៍ដូចជាកន្លែងជួបជុំក្នុងកម្មវិធីសាធារណៈនានាមានរឿងប្លែកៗ និងចម្លែកៗជាច្រើន ដោយម្នាក់ៗខិតខំស្វែងរកអ្វីថ្មីៗ ប្លែកៗ សម្រាប់ទទួលបានជាចំណូល ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាក់ស្ដែងដូចនៅក្នុងកម្មវិធីបុណ្យភូមិដែលកន្លងទៅថ្មីៗនេះ យើងឃើញមានការប្រើប្រាស់សត្វ ដើម្បីជាការទាញយកនូវចំណូល តាមរយៈការសុំទាន។
បើយើងមើលមួយភ្លែតប្រាកដជាមើលឃើញសត្វទាំងពីរនេះចេះខ្លាំងណាស់ ដោយចេះជួយម្ចាស់ តែបើមើលយូរទៅហាក់មានអារម្មណ៍ដូចជាអាណិតខ្លាំងណាស់ ដោយសត្វឆ្កែខំពាំកន្ត្រកសុំលុយទាំងគ្មានកំលាំងបើកភ្នែក ឯស្វាវិញប្រឹងសំពះសុំលុយ និងធ្វើមុខគួរឲ្យអាណិតណាស់ 😭😭 អ្នកដែលស្រលាញ់និងធ្លាប់ចិញ្ចឹមសត្វ ច្បាស់ជាមានអារម្មណ៍ក្ដុកក្ដួលជាក់ជាមិនខាន។
សូមទស្សនារូបភាពខាងក្រោមនេះ ៖


