
កំពតៈ បុរសវ័យជាង៣០ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចក្របួចជាប់ ខណៈលួចចូលផ្ទះនារីរងគ្រោះ រួចប៉ុនប៉ងរំលោភម្ដងទៀត ក្រោយរូបគេធ្លាប់រំលោភបានសម្រេចម្ដងរួចមកហើយ តែចំប៉ះថ្ងៃអាក្រក់ ត្រូវម្តាយនារីរងគ្រោះ ប្តឹងប៉ូលិសវាយខ្នោះតែម្តង។
ករណីប៉ុនប៉ងរំលោភមួយនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៧៖១០យប់ ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំចរសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ លំនៅ ភូមិកំពូលមាស ឃុំប្ញស្សីស្រុកខាងលើ ស្រុកកំពង់ត្រាច ខេត្តកំពត។
ជនល្មោភកាមរូបនោះ ឈ្មោះ ឈ្មោះ ស៊ូណី អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិកំពូលមាស ឃុំប្ញស្សីស្រុកខាងលើ ស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកនារីរងគ្រោះឈ្មោះ វ.វ អាយុ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានលបលួចចូលផ្ទះនារីរងគ្រោះខាងលើ ក្នុងបំណងរំលោភ តែជាថ្ងៃអាក្រក់ ក៏ត្រូវបាននារីរងគ្រោះ ស្រែកប្រាប់ម៉ែ រួចក៏ប្តឹងប៉ូលិសក្របួចតែម្តង។
គួរបញ្ជាក់ផងដែថា កាលពីឆ្នាំ២០១៦ ជនសង្ស័យខាងលើធ្លាប់បានចូលជនរងគ្រោះហើយរំលោភបានសម្រេច ម្តងមកហើយ ។ មិនតែប៉ុណ្ណោះ ជនគម្រក់រូបនេះ បានគំរាមសម្លាប់នារីរងគ្រោះ បើហ៊ានប្រាប់រឿងនេះអ្នកដទៃ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់អធិការដ្ឋានស្រុកកំពង់ត្រាច ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
